នយោបាយ
លោក ទាវ វណ្ណុល ជាប់ឆ្នោតជាប្រធានគណបក្សភ្លើងទៀនដដែល
នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះគណបក្សភ្លើងទៀន បានរៀបចំសមាជសាមញ្ញរបស់ខ្លួន ដោយមានអ្នកចូលរួមប្រមាណ៧០នាក់ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ហើយជាលទ្ធផលអង្គសមាជបានបោះឆ្នោតគាំទ្រលោក ទាវ វណ្ណុល ជាប្រធានគណបក្សដដែល ដោយមិនមានបេក្ខជនឈរប្រជែងនោះទេ។

សមាជសាមញ្ញនេះ ធ្វើឡើងដើម្បីធ្វើវិសោធនកម្មប្រការមួយចំនួន នៃលក្ខន្តិកៈ និងរៀបចំជ្រើសតាំងសមាសភាពថ្នាក់ដឹកនាំអាណត្តិថ្មី ព្រមទាំងកំណត់យុទ្ធសាស្ត្រនយោបាយគណបក្សទៅថ្ងៃខាងមុខ។ សមាជនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ទាវ វណ្ណុល ប្រធានគណបក្ស (ចូលរួមតាម វីដេអូ Video Conference) និងមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូប។
គណបក្សភ្លើងទៀន មានកំណើតពីអតីតគណបក្សសមរង្ស៊ី។ គណបក្សភ្លើងទៀន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៥ ជាគណបក្សជាតិខ្មែរ ហើយប្តូរឈ្មោះជាគណបក្សសមរង្ស៊ីនៅឆ្នាំ១៩៩៨។ គណបក្សនេះទទួលបានអាសនៈចំនួន១៥ ក្នុង ចំណោម១២៣ ក្នុងការបោះឆ្នោតជាតិឆ្នាំ ១៩៩៨ ហើយទទួលបានអាសនៈចំនួន២៤ ក្នុងការបោះឆ្នោតឆ្នាំ២០០៣ និងទទួលបានអាសនៈចំនួន២៦ ក្នុងការបោះឆ្នោតឆ្នាំ ២០០៨ ។ ជាមួយគ្នានោះ គណបក្សសម រង្ស៊ី បានឈ្នះអាសនៈចំនួន២ ក្នុងការបោះឆ្នោតព្រឹទ្ធសភា ឆ្នាំ ២០០៦ និងអាសនៈចំនួន១១ ក្នុងការបោះឆ្នោតព្រឹទ្ធសភាឆ្នាំ២០១១។

នៅឆ្នាំ២០១២ គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា បានរួមបញ្ចូលគ្នា ដើម្បីក្លាយជាគណបក្សសង្គ្រោះជាតិ និងទទួលបានអាសនៈរដ្ឋសភាចំនួន៥៥ លើ ១២៣ ហើយបើទោះបីមានការរួមបញ្ចូលគ្នាជាមួយគណបក្សសិទ្ធិមនុស្សក៏ដោយ គណបក្សនេះ នៅតែរក្សាដដែល ដោយសារតែនៅមានអាសនៈនៅក្នុងព្រឹទ្ធសភា។ នៅឆ្នាំ២០១៧ គណបក្ស សម រង្ស៊ី បានប្តូរជាគណបក្សភ្លើងទៀនវិញ ក្រោយពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


