នយោបាយ
ថ្នាក់ដឹកនាំបក្សហ្វ៊ុនស៊ិនប៉ិច លើកដៃសំពះអង្វរសុំឲ្យព្រះអនុជ អរុណរស្មី យល់ព្រមមកដឹកនាំបក្សជាថ្មី
គណៈកម្មាធិការនាយកគណបក្សហ្វ៊ុនស៊ិនប៉ិចកាលពីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានសម្រេចជ្រើសរើសសម្តេច ព្រះអនុជ អរុណរស្មី ធ្វើជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បន្តពីសម្តេចក្រុមព្រះ នរោត្តម រណរិទ្ធ ដែលបានសោយទិវង្គត។ ប៉ុន្តែ សម្តេច ព្រះអនុជ អរុណរស្មី មិនទាន់បានដឹងនៅឡើយទេ។ ដូច្នេះហើយ គណៈកម្មាធិការនាយកគណបក្សហ្វ៊ុនស៊ិនប៉ិចលើកដៃសំពះអង្វរផង និងបន់ស្រន់ផងសុំឲ្យសម្តេច ព្រះអនុជ អរុណរស្មី យល់ព្រមមកដឹកនាំគណបក្សជាថ្មី។

គណៈកម្មាធិការនាយកគណបក្សហ្វ៊ុនស៊ិនប៉ិច បានអះអាងថា ការសម្រេចនេះ គឺពួកគេបានគិតពិចារណាជាយូរ និងគ្រប់ជ្រុងជ្រោយរួចហើយ។ គណៈកម្មាធិការនាយកគណបក្សហ្វ៊ុនស៊ិនប៉ិច បានគូសបញ្ជាក់ថា ការជ្រើសរើសសម្តេច ព្រះអនុជ អរុណរស្មីនេះ គឺផ្អែកលើកត្តា៣សំខាន់ៗ រួមមាន បទពិសោធន៍ដែលធ្វើជាប្រធាននាពេលកន្លងមក កត្តាសមត្ថភាព និងកត្តាគុណសម្បត្តិ។ បើតាមគណៈកម្មាធិការនាយកគណបក្សហ្វ៊ុនស៊ិនប៉ិច គឺសម្តេចព្រះអនុជ អរុណរស្មី អាចក្លាយជាអ្នកដឹកនាំដ៏ល្អក្នុងការដឹកនាំគណបក្សរាជានិយមមួយនេះបន្តដំណើរទៅមុខទៀត។
ជាមួយគ្នានេះ គណៈកម្មាធិការនាយកគណបក្សហ្វ៊ុនស៊ិនប៉ិច ក៏បានអះអាងថា វត្តមានរបស់សម្តេចព្រះអនុជ អរុណរស្មីនេះ នឹងអាចជួយផ្សះផ្សា និងសម្របសម្រួឲ្យគណបក្សហ្វ៊ុនស៊ិនប៉ិចត្រូវរ៉ូវគ្នាវិញ ពោល គឺអាចបង្រួបបង្រួមឲ្យទៅជាគណបក្សហ្វ៊ុនស៊ិនប៉ិចតែមួយ ដើម្បីត្រៀមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតឃុំ សង្កាត់នៅក្នុងឆ្នាំ២០២២ និងបោះឆ្នោតជ្រើសតាំងតំណាងរាសស្រ្តនៅក្នុងឆ្នាំ២០២៣ខាងមុខ។

ជាការកត់សម្គាល់ តាំងពីសម្តេចក្រុមព្រះ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចបានជួបគ្រោះថ្នាក់ចរាចរណ៍ រហូតដល់ទ្រង់សោយទិវង្គតទៅ គឺផ្ទៃក្នុងគណបក្សនេះ មានបញ្ហារកាំរកូសជាបន្តបន្ទាប់។ ថ្មីៗនេះ គណបក្សនេះ បានចែកបក្សពួកគ្នាជា២ក្រុម ដោយ១ក្រុមនៅខាងសម្តេច ចក្រាវុធ និងមួយទៀតនៅខាងសម្តេច ព្រះអនុជ អារុណ រស្មី។ ប៉ុន្តែ លោកញេប ប៊ុនជិន ដែលជាតំណាងគណៈកម្មាធិការនាយកគណបក្សហ្វ៊ុនស៊ិនប៉ិច បានគូសបញ្ជាក់ថា គ្មានក្រុមនេះ ឬក្រុមនោះណាទេ ពោល គឺមានតែគណៈកម្មាធិការនាយកគណបក្សហ្វ៊ុនស៊ិនប៉ិចតែប៉ុណ្ណោះដែលជាតំណាងឲ្យគណបក្សហ្វ៊ុនស៊ិនប៉ិច បន្ទាប់ពីសម្តេចក្រុមព្រះសោយទិវង្គតទៅ៕
អត្ថបទ ៖ វណ្ណ សុគន្ធា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


