នយោបាយ
ផ្លូវការ! បក្សប្រជាជនកម្ពុជា បានសម្រេចជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីកម្ពុជាបន្តវេន
ដូចការគ្រោងទុក គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានៅព្រឹកថ្ងៃសុក្រនេះ បានបើកសន្និបាតជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីកម្ពុជានាពេលអនាគត។ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានសម្រេចជាផ្លូវការជ្រើសតាំងលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសរបស់សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តីកម្ពុជានាពេលអនាគត។
លោក ហ៊ុន ម៉ាណែត ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសគាំទ្រជាបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេននេះកាលពីពេលថ្មីៗកន្លងទៅនេះ។ ក្រោយការប្រកាសគាំទ្រនេះ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា រដ្ឋសភា ព្រឹទ្ធសភា និងតុលាការ ព្រមទាំង មហាជនកម្ពុជា សុទ្ធតែបានចេញញត្តិគាំទ្រយ៉ាងច្រើន។ ពួកគេ បានលើកឡើងស្រដៀងៗគ្នា ថា លោក ហ៊ុន ម៉ាណែត មានលក្ខណៈសម្បតិ្ត និងគុណសម្បត្តិស័ក្តិសមជានាយករដ្ឋមន្រ្តីកម្ពុជាពេលអនាគតដែលមិនមានអ្នកណាអាចប្រជែងបាន។
ក៏ប៉ុន្តែ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានអះអាងថា លោក ហ៊ុន ម៉ាណែត នេះមិនមែនជាបេក្ខភាពតែមួយនោះទេ។ សម្តេចតេជោ ក៏មានបេក្ខភាព៤រូបផ្សេងទៀតនៅក្នុងចិត្តសម្តេចផងដែរសម្រាប់តំណែងនាយករដ្ឋមន្រ្តីកម្ពុជានាពេលអនាគតនេះ។ ប៉ុន្តែ សម្តេច មិនបានបង្ហើបឱ្យដឹងថា ជាអ្នកណាខ្លះនោះទេ៕
អត្ថបទ ៖ វណ្ណ សុគន្ធា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ចរាចរណ៍១ ម៉ោង ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore