នយោបាយ
មុនសវនាការស្អែក ៖ ក្រុមមេធាវីរំពឹងមានដំណោះស្រាយវិជ្ជមានចំពោះសំណុំរឿងលោក កឹម សុខា
នៅវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១៩ ខែមករា ស្អែកនេះ សាលាដំបូងរាជធានីភ្នំពេញនឹងបើកបន្តសវនាការលោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ បន្ទាប់ពីផ្អាកជិត២ឆ្នាំកន្លងទៅ។ មុនសវនាការនេះមកដល់ សហមេធាវីលោក កឹម សុខា បានបង្ហាញពីភាពសុទិដ្ឋិនិយមថា សំណុំរឿងលោក កឹម សុខា នឹងមានដំណោះស្រាយជាវិជ្ជមាន។

ថ្លែងប្រាប់សារព័ត៌មានកម្ពុជាថ្មីនៅរសៀលថ្ងៃអង្គារនេះ លោកស្រី ម៉េង សុភារី សហមេធាវីម្នាក់របស់លោកកឹម សុខា បានបញ្ជាក់ដូច្នេះថា៖ «ដោយសារតែរឿងក្តីនេះ ជារឿងក្តីរបស់អ្នកនយោបាយ ដូច្នេះ យើងខ្ញុំជាសហមេធាវី ក៏ចង់ឃើញដំណោះស្រាយមួយប្រកបដោយភាពវិជ្ជមានសម្រាប់ភាគីទាំងអស់ផងដែរ»។ ចំពោះ បញ្ហាសវនាការវិញ លោកស្រី ម៉េង សុភារី បានគូសបញ្ជាក់ថា ក្រុមមេធាវី និងកូនក្តី គឺលោក កឹម សុខា បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីតតាំងរកយុត្តិធម៌ជូនលោក កឹម សុខា។

សូមបញ្ជាក់ថា សវនាការបន្តសំណុំរឿងលោក កឹម សុខា នៅថ្ងៃស្អែកនេះ គឺមានសមាសភាពក្រុមប្រឹក្សាជំនុំជម្រះនៅក្នុងសវនាការ រួមមាន លោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក សេង លាង ចៅក្រមប្រឹក្សា លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមប្រឹក្សា និងលោក ប្លង់ សុផល ជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ការបន្តសវនាការឡើងវិញនេះ គឺបន្ទាប់ពីតុលាការបានសម្រេចផ្អាកជិត២ឆ្នាំមកហើយតាំងពីក្នុងខែមីនា ឆ្នាំ២០២០មកម្លេះ ដោយសារការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ១៩។ លោក កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស ចង់ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា៕
អត្ថបទ ៖ វណ្ណ សុគន្ធា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


