នយោបាយ
លោក ជា សុផារ៉ា ជំរុញឱ្យសិស្សជាប់បាក់ឌុប ត្រូវបន្តខិតខំសិក្សា ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារចុះជួយស្រុកត្បូងឃ្មុំ មេមត់ ក្រូចឆ្មារ និងក្រុងសួង ខេត្តត្បូងឃ្មុំ បានជំរុញឱ្យសិស្សជាប់បាក់ឌុបមកពី៤ស្រុកចំនួន ១៥៦០នាក់ត្រូវបន្តខិតខំរៀនសូត្រ ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ថ្លែងក្នុងពិធីសំណេះសំណាល ផ្តល់ថវិកាលើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងជាប់បាក់ឌុប សម័យប្រឡងឆ្នាំ២០២១នៅថ្ងៃទី២០ ខែមករានេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានសម្តែងនូវការកោតសរសើរដល់ក្មួយៗដែលបានខិតខំរៀនសូត្ររហូតទទួលបានលទ្ធផលផ្លែផ្កានាពេលនេះ ដែលជាការឆ្លងកាត់ការលំបាកជាច្រើន ជាពិសេស ឧបសគ្គនៃការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ នៅទូទាំងពិភពលោក ក៏ដូចជានៅកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានមានប្រសាសន៍ថា៖ «ជាការឆ្លើយតបទៅនឹងកិច្ចខិតខំរបស់ក្មួយៗ ក្នុងនាមជាអ្នកទទួលខុសត្រូវ ក្នុងស្រុកក្រុងទាំង០៤នេះ ក៏សូមចូលរួមអបអរសាទរ និងចូលរួមផ្ដល់ការលើកទឹកចិត្ត នូវថវិកា មួយចំនួន ដើម្បីក្មួយៗប្រើប្រាស់ឲ្យចំគោលដៅ ក្នុងអំឡុងពេលបន្តការសិក្សា នៅកម្រិតឧត្ដមសិក្សា»។ ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើ ដល់សិស្សិៗទាំងអស់ ត្រូវខិតខំរៀនសូត្របន្តទៅមុខទៀត ជាពិសេស ក្រេបជញ្ជក់យកចំណេះដឹង ក្នុងអំឡុងពេលបន្តការសិក្សា នៅថ្នាក់កម្រិតឧត្ដម ដើម្បីក្លាយខ្លួនជាកូនល្អ យុវជនល្អ និងជាពលរដ្ឋល្អ ហើយយកចំណេះដឹង និងសមត្ថភាពនោះ ចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ឲ្យកាន់តែរីកចំរើនទ្វេរឡើង។

ក្នុងឳកាសសំណេះសំណាល លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានផ្តល់ថវិកាលើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងជាប់និទ្ទេសAចំនួន៣៨នាក់ក្នុងម្នាក់ ៥០០ដុល្លា។ និទ្ទេស B ,C, D, E ចំនួន១៥២២នាក់ក្នុងម្នាក់ៗទទួលបានថវិកា ១០០,០០០រៀល។ ប្រធានការិយាល័យអប់រំស្រុក នាយក-នាយិកាវិទ្យាល័យ ចំនួន១៩នាក់ ក្នុងម្នាក់១០០ដុល្លារ និងអនុប្រធានការិយាល័យអប់រំស្រុក នាយក-នាយករងវិទ្យាល័យ ៣៤នាក់ ក្នុងម្នាក់៥០ដុល្លា សរុបថវិកាទាំងអស់ ៥៩,៩៧២ដុល្លារ។ ចំណែក លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា នៅទូទាំងខេត្តត្បូងឃ្មុំ មានសិស្សជាប់និទ្ទេសAចំនួន ៥៤នាក់ និងជាប់ជាស្ថាពរសរុប២៩៤៤នាក់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


