នយោបាយ
អាស៊ាន សម្រេចមិនអញ្ជើញរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា មកចូលរួមកិច្ចប្រជុំនៅកម្ពុជានាពេលខាងមុខទេ
កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ានដែលរៀបចំឡើងនៅកម្ពុជានាថ្ងៃទី១៦ និង១៧ ខែកុម្ភៈខាងមុខនេះ នឹងមិនមានវត្តមានរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ាមកចូលរួមនោះទេ។ នេះ គឺដោយសារប្រទេសជាសមាជិកអាស៊ានទាំងអស់ បានឯកភាពគ្នាសម្រេចមិនអញ្ជើញឡើយ ដោយសារតែមានវឌ្ឍនភាពតិចតួចក្នុងការអនុវត្តតាមកិច្ចព្រមព្រៀង៥ចំណុចដែលកំណត់ដោយសមាជិកអាស៊ានទាំងអស់។ នេះបើតាមការគូសបញ្ជាក់របស់លោកជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជានារសៀលថ្ងៃព្រហស្បតិ៍នេះ។

ប៉ុន្តែ ជំនួសមកវិញ សមាជិកអាស៊ានទាំងអស់ រួមទាំងកម្ពុជា ជាប្រធានអាស៊ានផង បានសម្រេចស្នើឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា បញ្ជូនអ្នកតំណាងដែលមិនជាប់ពាក់ព័ន្ធនយោបាយមកចូលរួមកិច្ចប្រជុំនេះ។ លោក ជុំ សុន្ទរី បានអះអាងថា ប្រទេសសមាជិកអាស៊ានទាំងអស់ បានលើកទឹកចិត្តមីយ៉ាន់ម៉ាឱ្យមកចូលរួមកិច្ចប្រជុំជំនួសដោយភាគីដែលមិនជាប់ពាក់ព័ន្ធនយោបាយ ប្រសើរជាងទុកកៅអីឱ្យនៅទំនេរ។ ប៉ុន្តែ អ្វីៗ គឺវាអាស្រ័យលើរដ្ឋាភិបាលមីយ៉ាន់ម៉ា។
សូមបញ្ជាក់ឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២នេះ ធ្លាប់បានគូសបញ្ជាក់រួចមកហើយថា អាស៊ាន នឹងអញ្ជើញរដ្ឋាភិបាលមីយ៉ាន់ម៉ាមកចូលរួមកិច្ចប្រជុំអាស៊ាននានាដែលនឹងរៀបចំជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជានាពេលខាងមុខនេះ ប្រសិនបើមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់នៃការអនុវត្តតាមកិច្ចព្រមព្រៀង៥ចំណុចរបស់អាស៊ានពីសំណាក់រដ្ឋាភិបាលមីយ៉ាន់ម៉ា។ ផ្ទុយទៅវិញ បើមិនមានវឌ្ឍនភាពណាមួយទេ មីយ៉ាន់ម៉ា អាចត្រឹមតែបញ្ជូនអ្នកតំណាងដែលមិនជាប់ពាក់ព័ន្ធនយោបាយមកចូលរួមកិច្ចប្រជុំបានតែប៉ុណ្ណោះ។

កិច្ចព្រមព្រៀង៥ចំណុចដែលឯកភាពជាឯកច្ឆន្ទដោយសមាជិកអាស៊ាន ដាក់ឲ្យរបបយោធាមីយ៉ាន់ម៉ាអនុវត្តតាមនេះ គឺរួមមាន ទី១. រាល់អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា ត្រូវបញ្ឈប់ជាបន្ទាន់ ហើយភាគីទាំងអស់ត្រូវរក្សាភាពអត់ធ្មត់ឲ្យបានខ្ពស់បំផុត។ ទី២. ភាគីជម្លោះទាំងអស់នៅមីយ៉ាន់ម៉ា គួរស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចពិភាក្សាប្រកបដោយស្ថាបនា ដើម្បីជាប្រយោជន៍ប្រជាជនមីយ៉ាន់ម៉ា រីឯទី៣.ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ត្រូវធ្វើការជួយសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ ចំណែក ទី៤. អាស៊ាន ត្រូវផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ាតាមរយៈមជ្ឈមណ្ឌលផ្តល់ជំនួយមនុស្សធម៌អាស៊ាន និងទី៥ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ត្រូវធ្វើដំណើរទៅមីយ៉ាន់ម៉ា ដើម្បីជួបសន្ទនាជាមួយភាគីដែលពាក់ព័ន្ធ៕
អត្ថបទ ៖ វណ្ណ សុគន្ធា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


