នយោបាយ
តំណាងបក្សនយោបាយថា នឹងចូលរួមធ្វើឲ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយល្អ
តំណាងគណបក្សនយោបាយបានគាំទ្រ និងឯកភាពទាំងស្រុង ចំពោះការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលថា គ្រប់គណបក្សនយោបាយសុទ្ធតែមានចំណែក នៅក្នុងការធ្វើឲ្យដំណើរការបោះឆ្នោត នាពេលឆាប់ៗខាងមុខនេះ ប្រព្រឹត្តទៅដោយល្អ។ ក្នុងនោះ តំណាងគណបក្សនយោបាយ ក៏បានអះអាថា នឹងចូលរួមធ្វើឲ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយល្អ ផងដែរ។

នៅក្នុងពិធីសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី ៤ កាលពីថ្ងៃទី ២០ ខែមេសា សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា គ្រប់បណ្ដាគណបក្សនយោបាយទាំងអស់សុទ្ធតែមានចំណែក ដើម្បីចូលរួមធ្វើឲ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅបានល្អ តាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ពាក់ព័ន្ធនឹងការលើកឡើងខាងលើនេះលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២១ ខែមេសានេះថា ការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺជារឿងត្រឹមត្រូវ ពីព្រោះគណបក្សនយោបាយទាំងអស់ជាភាគីសំខាន់ ដើម្បីធានាបានបរិយាកាសនយោបាយប្រកបដោយអហិង្សា។

លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា «គណបក្សយុវជនកម្ពុជា គឺបានត្រៀមខ្លួនរួចជាស្រេច ក្នុងការឃោសនាការបោះឆ្នោតនៅថ្ងៃខាងមុខ ដោយយើងមិនប្រើសារនយោបាយណាមួយ មានលក្ខណៈហិង្សាឡើយ និងមិនប្រើសារនយោបាយញុះញង់ឡើយ»។
ចំណែកឯលោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានមានប្រសាសន៍ថា លោកឯកភាពទាំងស្រុងចំពោះការលើកឡើង របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ខាងលើនេះដែរ។ លោកថា «ពីព្រោះគណបក្សទាំងតូចធំ សុទ្ធតែទទួលបានភាពស្របច្បាប់ពីក្រសួងមហាផ្ទៃ គឺមានភាពស្មើគ្នាចំពោះមុខច្បាប់ ក្នុងការធ្វើសកម្មភាពនយោបាយ ការជួបជុំជាមួយសកម្មជននៅមូលដ្ឋាន ដោយត្រូវបានធានាសុវត្ថិភាព ពីសំណាក់អាជ្ញាធរសមត្ថកិច្ច»។

លោក ញឿន រ៉ាដែន បានឲ្យដឹងបន្តថា គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច នឹងចូលរួមគ្រប់សកម្មភាពនានា ទាំងយុទ្ធនាការឃោសនារកសំឡេងឆ្នោត ការចុះមូលដ្ឋានដើម្បីចែកខិត្តប័ណ្ណ ផ្សព្វផ្សាយគោលនយោបាយអាទិភាព ៩ចំណុចរបស់គណបក្ស។ ក្នុងនោះដែរ គណបក្ស ក៏មានភ្នាក់ងារសង្កេតការណ៍ នៅការិយាល័យមួយចំនួន ដើម្បីជាភ្នែកច្រមុះ សង្កេត និងការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ដើម្បីធានាបាន ការបោះឆ្នោតប្រព្រឹត្តទៅ បានដោយរលូន សេរី និងយុត្តិធម៌ អាចទទួលយកបានទាំងអស់គ្នា។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខនេះ។ ចំពោះឃោសនារកសំឡេងឆ្នោត នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី ២១ ខែឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


