នយោបាយ
ថ្ងៃទី ២ មិនសូវមានការហែក្បួនបក្សទ្រង់ទ្រាយធំ ប៉ុន្តែសកម្មភាពនៅតែមានទូទាំង ២៥ រាជធានី ខេត្ត
កាលពីថ្ងៃអាទិត្យ ទី ២២ ខែឧសភា ឆ្នាំ ២០២២ គឺជាថ្ងៃទីពីរ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ គណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពឃោសនាតាមមណ្ឌលបោះឆ្នោតឃុំ សង្កាត់នីមួយៗ ក្នុងរាជធានី ខេត្តទាំង ២៥ ស្របតាមកម្មវិធី នេះបើតាមការបញ្ជាក់ពីស្ថាប័នរៀបចំការបោះឆ្នោត។

នៅថ្ងៃទីពីរនេះ គ.ជ.ប សង្កេតឃើញថា ទោះបីមានគណបក្សនយោបាយមួយចំនួនបានកំណត់យកថ្ងៃទីពីរ នៃយុទ្ធនាការឃោសនាបោះឆ្នោត ធ្វើសកម្មភាពហែក្បួនឃោសនារបស់ខ្លួនសម្រាប់ភូមិសាស្ត្រមួយចំនួន ប៉ុន្តែជារួមសកម្មភាពឃោសនាបោះឆ្នោតថ្ងៃទីពីរនេះ មិនសូវមានការហែក្បួនទ្រង់ទ្រាយធំដូចថ្ងៃដំបូង នៃការបើកយុទ្ធនាការឃោសនាបោះឆ្នោតនោះទេដោយភាគច្រើនបានធ្វើការចាក់មេក្រូនៅតាមទីស្នាក់ការគណបក្ស និងចល័តតាមភូមិក្នុងឃុំ សង្កាត់ ការឃោសនាតាមផ្ទះ និងការចែកខិត្តប័ណ្ណ។

សរុបមកសភាពការណ៍ទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីពីរនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។
គួររំលឹកថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ មានរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃទី ២១ ខែឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២ ដោយការធ្វើ សកម្មភាពឃោសនាត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងសេចក្ដីណែនាំរបស់ គ.ជ.ប ៕





អត្ថបទ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


