ព័ត៌មានជាតិ
មន្ត្រីរាជការ ព្រះសង្ឃ និងពលរដ្ឋខេត្តតាកែវ ជួបជុំប្រារព្ធពិធីដង្ហែធម្មយាត្រាសន្តិភាព
តាកែវ ៖ មន្រ្តីរាជការ ព្រះសង្ឈ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជាង១ម៉ឺននាក់ នៅក្នុងខេត្តតាកែវ នៅព្រឹកថ្ងៃ ទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានជួបជុំគ្នានៅក្នុងក្រុងដូនកែវ ដើម្បីធ្វើការដង្ហែធម្មយាត្រាសន្តិភាព និងទាមទារឱ្យដោះលែងកងទ័ព ១៨នាក់ ដែលសៀមបានចាប់ខ្លួនយកទៅដោយខុសច្បាប់ ក្រោយពីមានបទឈប់បាញ់។

លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ដែលបានដឹកនាំក្បួនដង្ហែធម្មយាត្រា បានថ្លែងឱ្យដឹងថា ការជួបជុំគ្នាធ្វើធម្មយាត្រានៅថ្ងៃនេះ បានបង្ហាញឲ្យឃើញនូវស្មារតីស្នេហាជាតិ សាមគ្គី ឯកភាពជាតិរបស់បងប្អូន ប្រជាពលរដ្ឋមហាគ្រួសារអ្នកខេត្តតាកែវទាំងអស់ ជាពិសេស គឺបង្ហាញឱ្យឃើញពីស្មារតីជាតិនិយមពីសមរភូមិក្រោយ ក្នុងន័យផ្តល់កម្លាំងចិត្តនិងជំនឿជឿជាក់ឥតងាករេ លើរាជរដ្ឋាភិបាលកម្ពុជា។

អភិបាលខេត្តតាកែវ បានលើកឡើងបន្ថែមថា ក្នុងនាមមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋខេត្តតាកែវទាំងអស់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយន្តការដោះស្រាយ បញ្ហាព្រំដែនរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការលើកយកបញ្ហា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និង តំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ។

ការដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី បានធ្វើឡើងដើម្បីបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋកម្ពុជា ទាំងព្រះសង្ឃ ទាំងគ្រហស្ថ គឺស្រឡាញ់សន្តិភាព, ចង់ឃើញប្រទេសអភិវឌ្ឍរីកចម្រើន គឺមិនត្រូវការសង្គ្រាមឡើយ។

នៅក្នុងឱកាស់នោះ លោកអភិបាលខេត្តតាកែវ បានកោតសរសើរដល់ វីរកងទ័ពជួរមុខទាំងអស់ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្ត ដើម្បីបុព្វហេតុការពារបូរណភាពទឹក ដីឱ្យបានគង់វង្សនិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកប្រធាធិបតីអាមេរិក ដូ ណាល់ត្រាំ ដែលបានផ្តួចផ្តើម និងជំរុញឱ្យមានបទឈប់បាញ់ ជាពិសេសលោកបានអំពាវនាវឲ្យមានដោះលែងកងទ័ពខ្មែរទាំង ១៨រូបដែលសៀមចាប់យកទៅ ដោយគ្មានលក្ខខណ្ឌ៕
ដោយ ៖ វីរៈ



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


