ព័ត៌មានជាតិ
អាជ្ញាធរខេត្ដសៀមរាប ដង្ហែក្បួនបុណ្យវិសាខបូជា យ៉ាងអធិកអធមចេញពីប្រាសាទបាយន័ឆ្ពោះទៅក្រុងសៀមរាប
កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ អាជ្ញាធរខេត្ដសៀមរាប សហការជាមួយសាលាអនុគណក្រុង បានរៀបចំដង្ហែក្បួនពិធីបុណ្យវិសាខបូជា នៅតាមបណ្ដោយផ្លូវមួយចំនួននៅក្នុងក្រុងសៀមរាប ដោយការចាប់ផ្ដើមនៃក្បួនដង្ហែបុណ្យពិសាខបូជាចេញពីបរិវេណប្រាសាទបាយ័នឆ្ពោះទៅកាន់ក្រុងសៀមរាប។

ក្បួនដង្ហែមានភាពអធិកអធមណាស់ អមដោយភ្លេងពិណពាទ្យ ឧឃោសនសព្ទ រួមជាមួយការហែហមដោយយាន្តជំនិះរាប់ចាប់ពីរថយន្ត រ៉ឺម៉កកង់បី និងម៉ូតូ ជាច្រើនគ្រឿង អមដោយបដាពាក្យស្លោកផ្សារភ្ជាប់ជាមួយអត្ថន័យនៃពិធីបុណ្យ ដោយមាន ព្រះសង្ឃ និងមន្រ្ដីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ពុទ្ធបរិស័ទ ជាច្រើនអង្គ នាក់ បានចូលរួមក្បួនដង្ហែ ដើម្បីប្រារព្ធ និងអបអរពិធីបុណ្យវិសាខបូជា ដោយក្បួនដង្ហែនេះ ធ្វើឡើងដើម្បីរម្លឹកដល់ព្រឹត្តិការណ៍ ពិសេស៣ ដែលទាក់ទងនឹងព្រះសម្មាសម្ពុទ្ធ គឺការប្រសូត្រ ការត្រាស់ដឹង និងការចូលនិព្វាន
ពិធីបុណ្យវិសាខបូជា ត្រូវបានរក្សានូវទំនៀមទម្លាប់ប្រពៃណីតាំងពីដូនតាមកពីជំនាន់មួយទៅជំនាន់មួយ ដែលបានផ្តោតសារៈសំខាន់ទៅលើ បុណ្យវិសាខបូជា គឺជាបុណ្យសាសនាធំបំផុតក្នុងចំណោមបុណ្យជាតិ និងបានបង្ហាញពីការគោរពរម្លឹកដល់ សម័យកាលព្រះសម្មាសម្ពុទ្ធសមណគោតម ដែលជាថ្ងៃព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វាន ជាថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទរះពេញវង់ក្នុងខែពិសាខដូចគ្នា គឺ ដែលពុទ្ធសាសនិក ទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងតែធ្វើសក្ការបូជាប្រកបដោយជំនឿយ៉ាងមុតមាំថា ជាមហាកុសលដ៏ប្រសើរថ្លៃថ្លាបំផុតផងដែរ៕







ដោយ៖ គឿន វេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


