នយោបាយ
គ្រប់ការិយាល័យបោះឆ្នោតទាំងអស់ បានបើកដំណើរការបោះឆ្នោតព្រមគ្នា ដោយគ្មានបញ្ហាអ្វីមួយរារាំងទេ
លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងប្រាប់«កម្ពុជាថ្មី»នាព្រឹកនេះថា នៅថ្ងៃ អាទិត្យ ទី០៥ ខែមិថុនា ដែលជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់អាណត្តិទី៥ នេះ គឺផ្ទៃមេឃស្រឡះល្អ ហើយការិយាល័យបោះឆ្នោត ដែលមានចំនួន២៣៦០២ ការិយាល័យ ត្រូវបានបើកឲ្យដំណើរការបោះឆ្នោតស្របពេលជាមួយគ្នានៅវេលាម៉ោង៧ ព្រឹក។

បើតាមលោក សោម សូរីដា នៅព្រឹកនេះដែរ ការការពារសន្តិសុខតាមការិយាល័យបោះឆ្នោត ក៏ដូចជាសណ្ដាប់ធ្នាប់សាធារណៈ បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ហើយការបោះឆ្នោតបានប្រព្រឹត្តិទៅដោយរលូនល្អ គ្មានការបំភិតបំភ័យគ្មានការភ័យខ្លាច ឬការរារាំងដោយប្រការណាមួយនោះទេ ប្រជាពលរដ្ឋបានធ្វើដំណើរទៅបោះឆ្នោតជាធម្មតាដោយទឹកមុខរីករាយ។

លោក សោម សូរីដា បានអះអាងថា ដោយផ្អែកលើទិដ្ឋភាពនេះ គ.ជ.ប អាចវាយតម្លៃបានពីកិច្ចសហការគ្នាដ៏ល្អ របស់ភ្នាក់ងារសន្តិសុខបោះឆ្នោត ជាមួយគណៈកម្មការការិយាល័យបោះឆ្នោត ក្នុងការចាត់ចែងការងារទាំងអស់ ពាក់ព័ន្ធទៅនឹងដំណើរការបោះឆ្នោតនេះ៕
ដោយ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


