Connect with us

នយោបាយ

លោក សួន សេរីរដ្ឋា៖ កិច្ច​ព្រមព្រៀង​ ២៣ តុលា មិន​ទាន់់នាំ​សន្តិភាព ​និង​បញ្ចប់​សង្គ្រាម​ទាំង​ស្រុង​នៅ​កម្ពុជា​នោះ​ទេ

បានផុស

នៅ

លោក សួន សេរីរដ្ឋា ប្រធាន​វេទិកា​សន្តិភាព​កម្ពុជាបាន​គូស​​ថា​ តាម​រយៈ​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ ១៩៩១ មិនទាន់​អាច​នាំ​មក​នូវ​សន្តិភាព​ពេញលេញ និង​បញ្ចប់​សង្គ្រាម​​ទាំង​ស្រុង​នៅ​កម្ពុជា​នោះទេ។ លោក​បាន​អះ​អាង​បែប​នេះ នៅ​ក្នុង​វេទិកា​មួយ​ស្ដី​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​កាលពីថ្ងៃទី ២០ ខែ​តុលា ជា​មួយ​កម្ពុជាថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធ​កិច្ច​ព្រមព្រៀង​ទី​ក្រុង​បារីស ២៣ តុលា លោក​ សួន​ សេរី​រដ្ឋា បាន​លើក​ឡើង​ថា​ គ្រាប់​ពូជ​នៃយោបាយ ​​គឺ​បាន​ទម្លាក់​ចូល​ទៅ​ក្នុង​ដី​តាំង​ពី​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​១៩៨៧ ក្នុង​ជំនួប​របស់​សមមិត្ត​ហ៊ុន​ សែន និង​សម្ដេច​សីហនុ នៅ​ហ្វេអង់តាដឺណ័រ ហើយ​ទទួល​បាន​ផល​ពេញលេញ​នៅ​ថ្ងៃ​ទី ២៩ ខែ​ធ្នូ ឆ្នាំ​១៩៩៨ មិន​មែន​នៅ​ក្នុង​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ ១៩៩១ នោះទេ​។

លោក​ថា «យើង​ទទួល​ស្គាល់​ថា​​ថ្ងៃ​ទី​២៣ តុលា ១៩៩១ គឺ​មាន​កិច្ច​ព្រម​ព្រៀង​មួយ​​ ប៉ុន្តែ​កិច្ច​ព្រម​ព្រៀង​នោះ មិន​បាន​នាំមកនូវ​សន្តិភាព​ឲ្យ​កម្ពុជា​ទេ មិន​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ ១០០ភាគ​រយ​នោះ​ទេ​»។ មិន​តែ​ប៉ុណ្ណោះ​ នៅ​ពេល​នោះ​​ ភាគី​ខ្មែរ​ក្រហម​បាន​ដក​ខ្លួន​ចេញ​ពីកិច្ចព្រមព្រៀង ដក​ខ្លួនចេញ​ពី​ការ​បោះឆ្នោត ហើយ​​ជាពិសេស​កម្លាំង​អន្តរជាតិ​ដែល​បាន​ចូលមក​ថែរ​រក្សា​សន្តិសុខ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​នោះ​ ទទួល​រង​នៅការ​វាយ​ប្រហារពី​កង​ទ័ព​ព្រៃ​របស់​ខ្មែរ​ក្រហម។

​លោក​បាន​អះ​អាង​ថា ចំពោះ​ការ​និយាយ​ថា​ចំពោះ​ការ​អនុវត្ត​មិនបាន​ពេញ​លេញ​​សន្តិភាព​នៅ​ទីក្រុង​ប៉ារីស គ្រាន់​តែ​ជា​ការ​លើក​ឡើង​​ ​កេង​ចំណេញ​នយោបាយ​តែ​មិនទទួល​ស្គាល់​ការពិត​នៃ​សមិទ្ធផល​ និង​កិច្ច​ព្រមព្រៀង​នៅ​ទី​ក្រុង​ប៉ារីស​ ដែល​កំពុង​អនុវត្ត​ពេញ​លេញ មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ ព្រម​ទាំង​ការ​បំពេញបន្ថែម​អ្វី​ដែល​ខ្វះ​ខាត​អង្គការ​សហប្រជាជាតិ​មិន​បាន​អនុវត្ត​ពេញ​លេញ​។

អ្វី​ដែល​អង្គការ​សហប្រជាជាតិ​មិន​បាន​អនុវត្ត​ពេញ​លេញ​គឺ​មិន​​បាន​បញ្ចប់សង្រ្គាម​នៅ​កម្ពុជា​ទេ។ «​បើ​គ្មាន​លទ្ធផល​នៃ​នយោបាយ​ឈ្នះៗ ​មក​ដល់​ពេល​នេះ​ គឺ​កម្ពុជា​មិនអាច​មាន​សន្តិភាព មិន​អាច​មាន​ការ​អនុវត្ត​ដូច​សព្វ​ថ្ងៃ​នេះ​ដែរ»៕

ដោយ៖ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម