នយោបាយ
សម្តេចតេជោ ផ្តល់គន្លឹះសំខាន់ៗ ៣ ចំណុច ដើម្បីស្វែងរកសន្តិភាពបានជោគជ័យ នៅមីយ៉ាន់ម៉ា
នៅចំពោះមុខប្រមុខការពារជាតិអាមេរិក ចិន អាស៊ាន និងប្រទេសពាក់ព័ន្ធផ្សេងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ាន បានអះអាងថា បច្ចុប្បន្ននេះ មីយ៉ាន់ម៉ាកំពុងរំកិលទៅរកសង្រ្គាមស៊ីវិលហើយ។ សម្តេចតេជោ បានអះអាងបែបនេះ គឺនៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩ នៅសណ្ឋាគារសុខា ខេត្តសៀមរាប នៅព្រឹកថ្ងៃពុធនេះ។ ចំពោះបញ្ហានេះ សម្តេចប្រធានអាស៊ាន បានផ្តល់គន្លឹះ ៣ ចំណុច ដើម្បីស្វែងរកសន្តិភាពបានជោគជ័យនៅក្នុងប្រទេសនេះ។

គន្លឹះសំខាន់ៗទាំង ៣ ចំណុចដែលសម្តេចនាយករដ្ឋមន្រ្តីលើកឡើងនេះ គឺទី១. ប្រទេសកំពុងមានសង្រ្គាមស៊ីវិល ត្រូវតែរក្សាទ្វារឲ្យបើកចំហរជានិច្ចសម្រាប់កិច្ចពិភាក្សានយោបាយ និងការចរចាប្រកបដោយបរិយាបន្ន។ ចំណែក ទី២. គឺត្រូវធានានូវសុវត្ថិភាព យុត្តិធម៌ និងសុខុលមាលភាពរបស់គ្រប់ភាគីទាំងអស់ និងទី៣. គឺត្រូវមានភាពម្ចាស់ការ ខណៈដែលកំពុងទទួលខុសត្រូវលើដំណើរការសន្តិភាព។ សម្រាប់សម្តេចប្រធានអាស៊ាន ភាពជាម្ចាស់នៃប្រទេសជាតិនេះ គឺជាពិតជាសំខាន់ខ្លាំងណាស់ចំពោះការចរចាសន្តិភាព។

ការផ្តល់ជាគន្លឹះសំខាន់ៗរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជានៅពេលនេះ គឺធ្វើឡើងស្របពេលដែលបញ្ហាជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានអូសបន្លាយជិត២ឆ្នាំមកហើយក្រោយរដ្ឋប្រហារទម្លាក់លោកស្រី អ៊ុងសាន ស៊ូជី និងរដ្ឋាភិបាលរបស់លោកស្រីកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២១។ ជិត២ឆ្នាំមកនេះ មីយ៉ាន់ម៉ា បានពើបប្រទះនឹងអំពើហិង្សាជាបន្តបន្ទាប់ ដោយបានសម្លាប់ជីវិតមនុស្សអស់រាប់ពាន់នាក់។ ប៉ុន្តែ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ថ្មីៗនេះ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានធ្វើរឿងដ៏គួរឲ្យភ្ញាក់ផ្អើលឡើង ដោយបានសម្រេចដោះលែងអ្នកទោសប្រមាណជិត៦ពាន់នាក់ ក្នុងនោះ ក៏មានជនបរទេសមួយចំនួនផងដែរ។

ការដោះលែងនេះធ្វើឡើង ក្រោយពីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនី ហ្គូតេរ៉េស កាលពីថ្ងៃទី១១ ខែវិច្ឆិកា បានអំពាវនាវឲ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដោះលែងអ្នកទោស ហើយវិលទៅរកផ្លូវប្រជាធិបតេយ្យឡើងវិញ។ លោក អាន់តូនី ហ្គូតេរ៉េស បានអំពាវនាវយ៉ាងនេះក្នុងពេលដែលលោកបានមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ នៅក្នុងរាជធានីភ្នំពេញ។

អ្វីជាកត់កត់សម្គាល់បន្ថែមទៀតនោះ គឺឥរិយាបថទន់ភ្លន់របស់មីយ៉ាន់ម៉ានេះ ក៏កើតឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ាន បានបង្ហាញជំហរនៅរារែកនៅឡើយក្នុងការគួរបញ្ជូនលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់អាស៊ានទៅមីយ៉ាន់ម៉ាជាលើកទី៣ ឫយ៉ាងណា មុនកម្ពុជាចប់អាណត្តិជាប្រធានផ្លាស់វេនអាស៊ាន។ សម្តេចតេជោ បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ថា ការបញ្ជូនលោក ប្រាក់ សុខុន ទៅមីយ៉ាន់ម៉ា គឺកំពុងស្ថិតនៅក្នុងការពិចារណា ដោយរង់ចាំមើលប្រតិកម្មពីខាងរដ្ឋាភិបាលក្រុងណៃពិដោរជាមុនសិន មុននឹងធ្វើការសម្រេចចិត្ត។

យ៉ាងណាក៏ដោយ បន្ទាប់ពីរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដោះលែងអ្នកទោសយ៉ាងច្រើននេះ គឺនៅមិនទាន់មានព័ត៌មានច្បាស់ការណ៍ណាមួយនៅឡើយទេ ថា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញទៅកាន់ប្រទេសមីយ៉ាន់ម៉ាជាលើកទី៣នាពេលខាងមុខ ឬក៏អត់នោះ។ ប៉ុន្តែ កម្ពុជា នៅសល់ពេលជាង១ខែទៀតសម្រាប់ធ្វើកិច្ចការទាំងអស់នេះ មុនអស់ភារកិច្ចត្រឹមឆ្នាំ២០២៣៕
ដោយ៖ វណ្ណ សុគន្ធា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ