នយោបាយ
គណបក្សចំនួន ៣ បានចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត នាថ្ងៃទី ២៤ មេសានេះ
នៅព្រឹកថ្ងៃទី ២៤ ខែមេសានេះ មានគណបក្សនយោបាយចំនួន ៣ បានចុះបញ្ជីគណបក្ស និងចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣។

គណបក្សដែលបានចុះបញ្ជីរួចរាល់ នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃចន្ទនេះ ដែលជាថ្ងៃទី ១ នៃការទទួលចុះបញ្ជីគណបក្សនយោបាយ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតីកាលទី ៧ ឆ្នាំ ២០២៣ រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ។
បើតាមលោក អ៊ុក គឹមហាន អនុប្រធានខុទ្ទកាល័យ និងជាតំណាងគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ការចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃនេះ គឺមានដំណើរការល្អប្រសើរ និងមិនមានការខុសឆ្គងឯកសារណាមួយឡើយ ក្រោមការត្រួតពិនិត្យយ៉ាងល្អិតល្អន់របស់គ.ជ.ប។ លោក អ៊ុក គឹមហាន បានបញ្ជាក់ឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានដាក់បញ្ជីបេក្ខជនឈរឈ្មោះនៅ ២៥រាជធានី-ខេត្ត ដែលក្នុងនោះ បេក្ខជនឈរឈ្មោះពេញសិទ្ធិចំនួន ១២៥រូប និងបេក្ខជនបម្រុងចំនួន ១៤៩រូប ខណៈបេក្ខជនជាស្រ្តីមានចំនួន ៥៤រូប។

ចំណែក លោក ជា សារ៉ាក់ តំណាងគណបក្សយុវជនកម្ពុជា បានបញ្ជាក់ថា គណបក្សយុវជនកម្ពុជា បានបញ្ជូនលិខិតស្នាមផ្សេងៗ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៅ ២៥រាជធានី-ខេត្តទៅ គ.ជ.ប ដោយជោគជ័យហើយ ដែលស្របទៅតាមនីតិវិធីរបស់គ.ជ.ប។ បើតាមលោក ជា សារ៉ាក់ គឺគណបក្សយុវជនកម្ពុជា បានដាក់បេក្ខជនសរុបចំនួន ២៦៦រូប ក្នុងនោះ បេក្ខជនពេញសិទ្ធិចំនួន ១២៥រូប និងបេក្ខជនបម្រុងចំនួន ១៤១រូប ខណៈលោក ពេជ្រ ស្រស់ ប្រធានគណបក្សនេះ ឈរឈ្មោះជាបេក្ខជននៅមណ្ឌលខេត្តកំពង់ចាម។

ដោយឡែក គណបក្សខ្មែររួបរួមជាតិ ដែលមានលោក ញឹក ប៊ុនឆៃ ជាប្រធានគណបក្ស ក៏បានសម្រេចចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ រួចរាល់ហើយផងដែរ។
គួរជម្រាបថា ចាប់ពីថ្ងៃទី ២៤ ខែមេសា ដល់ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បាន បើកទទួលការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


