នយោបាយ
លោក អ៊ុន ជឹម ៖ គណបក្សឯកភាពជាតិខ្មែរ ទទួលយកលទ្ធផលបោះឆ្នោតដោយក្ដីសោមនស្សរីករាយ
ប្រធានគណបក្សឯកភាពជាតិខ្មែរ បានអះអាងថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ កាលពីថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣កន្លងទៅនេះ បានប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។ ក្នុងនោះដែរ គណបក្សឯកភាពជាតិខ្មែរ បានសម្រេចទទួលយកលទ្ធផលបោះឆ្នោតដោយក្ដីសោមនស្សរីករាយ។

លោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៣ ខែសីហានេះថា គណបក្សរបស់លោក បានបើកកិច្ចប្រជុំកាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣ ដោយអង្គប្រជុំទាំងមូល បានសម្រេចគាំទ្រគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងទទួលយកនូវលទ្ធផលការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣កន្លងទៅនេះ។

លោក អ៊ុន ជឹម បានបន្តថា គណបក្សឯកភាពជាតិខ្មែររបស់លោក យល់ឃើញថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧នេះ ពិតជាបានប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ហើយគណបក្សឯកភាពជាតិខ្មែរ សម្រេចទទួលយកលទ្ធផលបោះឆ្នោតដោយក្ដីសោមនស្សរីករាយ។

បន្ថែមពីលើនេះ គណបក្សឯកភាពជាតិខ្មែរ បានជូនពរដល់គណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ដែលទទួលបានអាសនៈក្នុងរដ្ឋសភាជាតិ។ ក្នុងនោះដែរ គណបក្សឯកភាពជាតិខ្មែរ សង្ឃឹមថា តំណាងរាស្រ្ដមកពីគណបក្សទាំងពីរ នឹងចុះជួយប្រជាពលរដ្ឋឲ្យបានសកម្ម ដូចភ្លៀងរលឹមចាប់ពីថ្ងៃជាប់ឆ្នោតនេះតទៅ។
លទ្ធផលបោះឆ្នោតបណ្ដោះអាសន្ន ដែលប្រកាសដោយ គ.ជ.ប កាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៣ បានបង្ហាញថា គណបក្សឯកភាពជាតិខ្មែរ បានទទួលសំឡេងគាំទ្រពីប្រជាពលរដ្ឋចំនួន ២៥,២៦១សំឡេង៕

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


