នយោបាយ
សម្តេចតេជោ ៖«ផ្ការីករៀងរាល់ថ្ងៃព្រោះកិច្ចការរបស់យើង សមិទ្ធផលរបស់យើងលើគ្រប់វិស័យតែងចេញពីយុទ្ធសាស្ត្រផ្ការីក»
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាតាមរយៈទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ បានលើកឡើងពីយុទ្ធសាស្រ្តផ្ការីកដែលរីកជារៀងរាល់ថ្ងៃព្រោះតែកិច្ចការរបស់សម្តេច និងថ្នាក់កំពូលជាតិដទៃទៀត។ សម្តេចតេជោ ក៏បានអះអាងថា សមិទ្ធផលរបស់កម្ពុជាលើគ្រប់វិស័យ គឺកើតចេញពីយុទ្ធសាស្រ្តផ្ការីកទាំងអស់។ ការអះអាងរបស់សម្តេចប្រធានព្រឹទ្ធសភាកម្ពុជានេះ ទំនងជាចង់ចំអក និងបញ្ឈឺចិត្តទៅកាន់ទណ្ឌិត សម រង្ស៊ី ដែលខំប្រកូកប្រកាសឱ្យពលរដ្ឋចូលរួមក្នុងយុទ្ធសាស្រ្តផ្ការីក ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែ គ្មានអ្នកណាគាំទ្រ និងចូលរួមជាមួយនោះទេ។

តាមន័យនេះ យុទ្ធសាស្រ្តផ្ការីករបស់សម្តេចតេជោ ហ៊ុន សែន គឺជារឿងល្អសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ ពីព្រោះថាផ្ការីក ជាតិរីកចម្រើន កើតចេញពីកិច្ចការរបស់ថ្នាក់ដឹកនាំ ក៏ដូចជា ការចូលរួមរបស់ប្រជាពលរដ្ឋ។ នេះ គឺខុសស្រឡះពីយុទ្ធសាស្រ្តផ្ការីករបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក ដែលនាំតែរឿងមិនចម្រើនដល់ជាតិ និងប្រជាពលរដ្ឋ។ ពលរដ្ឋដែលកំពុងរស់នៅបានសុខសាន្តក្រោមម្លប់សន្តិភាពទៅហើយ បែរជាទណ្ឌិតរត់ចោលស្រុករូបនេះ ព្យាយាមញុះញង់ និងអុចអាលឱ្យចូលរួមបំផ្លាញសន្តិភាពដែលរកដោយលំបាកទៅវិញ។ ហេតុដូច្នេះហើយ បានជាសម្តេចតេជោ ហ៊ុន សែន បានចំអកចំពោះយុទ្ធសាស្រ្តផ្ការីកមួយនេះ។
តាមរយៈទំព័រហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានអះអាងថា៖«ផ្ការីករៀងរាល់ថ្ងៃព្រោះកិច្ចការរបស់យើង សមិទ្ធផលរបស់យើងលើគ្រប់វិស័យតែងចេញពីយុទ្ធសាស្ត្រផ្ការីកទាំងអស់។យើងធ្វើពីតូចទៅធំ ពីទាបទៅខ្ពស់ ពីតិចទៅច្រើន សូម្បីតែជោគជ័យនៃការវ៉ាក់សាំងការពារជំងឺ កូវីដ១៩ ក៏ចេញពីអភិក្រមផ្ការីកនេះផងដែរ។ល។»។ ភ្ជាប់ជាមួយរូបភាពសម្តេចរាំជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ពេលចូលរួមសកម្មភាពកាកបាទក្រហម សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា សរសេរបែបចំអកដាក់ទណ្ឌិត សម រង្ស៊ីថា៖ «យើងចេះតែពាក្យផ្កា ព្រោះយើងមិនចេះពាក្យមេខ្នុរ កូនខ្នុរនោះទេ ហើយយើងក៏មិនមែនជាកសិករស្រូវក្តឹបនោះដែរ។ថ្ងៃនេះ ផ្ការីកនៅវិមាន៧មករា ម្សិលមិញផ្ការីកនៅវិមានព្រឹទ្ធសភា»។

ជាការកត់សម្គាល់ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ក៏បានចេញសារចំអក និងបញ្ឈឺចិត្តមួយដែរ តែសម្តេចមិនបានសំដៅឱ្យចំឈ្មោះបុគ្គលណាម្នាក់ឡើយ តែទោះជាយ៉ាងនេះក្តី គេអាចដឹងថា បុគ្គលនោះទំនងជាទណ្ឌិត សម រង្ស៊ី នេះឯង។ អមដោយរូបភាពវាយកូនគោល សម្តេចតេជោ ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុករបស់សម្តេចបែបនេះថា៖«ព្រឹកនេះ វាយកូនគោលមើលផ្ការីក។ ខ្យល់ត្រជាក់ផ្ការីកគ្រប់រដូវធ្វើឲ្យការវាយកាន់តែល្អ»។

លោក សម រង្ស៊ី និងបក្ខពួក បានបង្កើតចលនាតស៊ូខុសច្បាប់នៅក្រៅប្រទេស ហើយចុងក្រោយនេះបានប្រកាសបង្កើតយុទ្ធសាស្រ្តាផ្ការីក ក្នុងបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ បន្ទាប់ពីបរាជ័យផែនការផ្តួលរំលំរាជរដ្ឋាភិបាលនៅថ្ងៃទី១៨ ខែសីហា កន្លងទៅ ដោយយកបញ្ហាCLVជាចំណាប់ខ្មាំង។ អ្នកវិភាគ និងតាមដានស្ថានភាពនយោបាយនៅកម្ពុជា បានអះអាងថា យុទ្ធសាស្រ្តផ្ការីករបស់លោក សម រង្ស៊ី ជាយុទ្ធសាស្រ្តនាំចង្រៃដល់ជាតិ និងបំផ្លាញសន្តិភាពនៅកម្ពុជា។ ពួកគេយល់ថា យុទ្ធសាស្រ្តនេះ គ្មានអ្នកណាទៅគាំទ្រ ទៅចូលរួមជាមួយទេ ព្រោះប្រជាពលរដ្ឋកំពុងរស់នៅយ៉ាងសុខសាន្ត ក្រោមម្លប់សន្តិភាព មិនទៅចាញ់បោកលោក សម រង្ស៊ី និងបក្ខពួកនាំទុក្ខមកដាក់ខ្លួនឡើយ៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


