នយោបាយ
លោក វង សូត ថ្លែងពីភាពចាំបាច់ដែលសភាអនុម័តច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មខ្មែរក្រហម
អនុប្រធានទី២ រដ្ឋសភា លោក វង សូត បានថ្លែងពីភាពចាំបាច់ដែលរដ្ឋសភាត្រូវចូលរួមអនុម័តច្បាប់សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយថាផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះក្នុងរបបខ្មែរក្រហម និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មនេះវិលត្រលប់មកវិញ។

លោក វង សូត បានលើកឡើងក្នុងពេលសំណេះសំណាលសួរសុខទុក្ខអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ទូទាំងស្រុកក្រូចឆ្មារ ក្នុងខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ ដោយបានលើកឡើងថាការគាំទ្រសេចក្ដីព្រាងច្បាប់ដោយរដ្ឋសភាជាតិនេះគឺបង្ហាញពីការចូលរួមរក្សាសន្ដិភាពឱ្យគង់វង្សសម្រាប់ប្រទេសជាតិ។ ការមិនទទួលស្គាល់អំពើឧក្រិដ្ឋរបស់ខ្មែរក្រហមគឺជាការប្រឆាំងទៅនឹងការកាត់សេចក្ដីរបស់សាលាក្ដីខ្មែរក្រហម និងជាការលើកតម្កើនអំពើឧក្រិដ្ឋដែលត្រូវទប់ស្កាត់កុំឱ្យកើតឡើង។

លោកបន្ថែមថា៖ «បើប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាមហើយនោះកិច្ចការអភិវឌ្ឍប្រទេសជាតិក៏មិនអាចទៅរួចដែរ ជាពិសេសធ្វើឱ្យហេដ្ឋារចនាសម្ព័នត្រូវបានបំផ្លិចបំផ្លាញគ្រប់បែបយ៉ាង ដូច្នេះយើងត្រូវរួមគ្នារក្សាសុខសន្តិភាពអោយគង់វង់ទោះបីលះបងក្នុងតំលៃណាក៏ដោយ ប្រទេសជាតិមានសុខសន្តិភាពនោះការអភិវឌ្ឍទើបអាចមានភាពរីកចំរើនទៅបាន»។
គួរឱ្យដឹងដែរថាសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែលមាន៧មាត្រា ត្រូវបានរៀបចំឡើងបន្ទាប់ពីមានការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។

ច្បាប់ថ្មីនេះ បានដំឡើងកម្រិតទោសចំពោះបទមិនទទួលស្គាល់ជាសាធារណៈនូវឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ទៅជាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ទៅ ៥០លានរៀល៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


