នយោបាយ
សម្តេចតេជោ អញ្ជើញទៅចូលរួមទិវាបង្រួបបង្រួមជាតិវៀតណាម និងជួបពិភាក្សាការងារជាមួយមេដឹកនាំកំពូលៗវៀតណាម
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អមដំណើរដោយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិ រណសិរ្ស សាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា នៅព្រឹកថ្ងៃអង្គារនេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅចូលរួមពិធីអបអរសាទរអនុស្សាវរីយ៍លើកទី៥០នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិរបស់វៀតណាម។ ទិវាបង្រួបបង្រួមជាតិរបស់វៀតណាមនេះ នឹងប្រារព្ធធ្វើឡើងនៅទីក្រុងហូជីមិញ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។

អ្នកនាំពាក្យព្រឹទ្ធសភា និងគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ បានអះអាងឱ្យដឹងថា នៅក្នុងឱកាសចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០នៃទិវារំដោះភាគខាងត្បូងនិងការបង្រួបបង្រួមជាតិរបស់វៀតណាម សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបពិភាក្សាការងារដាច់ដោយឡែកពីគ្នាជាមួយថ្នាក់ដឹកនាំកំពូលៗរបស់វៀតណាម រួមមាន លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម។ បន្ថែមលើនេះ សម្តេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា ក៏គ្រោងនឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំបរទេសផ្សេងទៀតដែលអញ្ជើញចូលរួមពិធីរំលឹកខួបនេះផងដែរ។
ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥-ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ គឺគម្រប់ខួប៥០ឆ្នាំគត់ដែលវៀតណាមបានវាយរំដោះបានភាគខាងត្បូងប្រទេស ហើយបង្រួបបង្រួមទៅជាប្រទេសវៀតណាមតែមួយ ដោយលែងមានវៀតណាមខាងជើង និងវៀតណាមខាងត្បូងទៀតហើយ។ នៅខួប៥០ឆ្នាំនេះ វៀតណាម នឹងរៀបចំប្រារព្ធក្នុងទ្រង់ទ្រាយធំ ដោយបានអញ្ជើញថ្នាក់ដឹកនាំប្រទេសនានា រួមទាំងកម្ពុជាផងដែរ ដើម្បីចូលរួមអបអរសាទរខួប៥០ឆ្នាំនេះ។ មិនតែប៉ុណ្ណោះ វៀតណាម ក៏បានអញ្ជើញកងទ័ពប្រទេសចិន ឡាវ និងកម្ពុជា ដើម្បីធ្វើព្យុហយាត្រាយោធារួមគ្នានៅក្នុងពិធីអបអរសាទរអនុស្សាវរីយ៍លើកទី៥០នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិរបស់វៀតណាម។

គួររំលឹកជូនថា ជោគជ័យរបស់វៀតណាមក្នុងការបង្រួបបង្រួមឱ្យទៅជាប្រទេសតែមួយដែលមកដល់ពេលនេះមានរយៈពេល៥០ឆ្នាំមកហើយនោះ គឺមានការរួមចំណែកជួយពីសំណាក់ប្រជាជនកម្ពុជា។ នៅក្នុងកិច្ចសម្ភាសពិសេសជាមួយសារព័ត៌មានកម្ពុជាថ្មី កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ លោក ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានអះអាងថា ការប្រារព្ធពិធីអបអរសាទរអនុស្សាវរីយ៍លើកទី៥០នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិរបស់វៀតណាមនៅថ្ងៃទី៣០ ខែមេសា គឺជាឱកាសមួយសម្រាប់វៀតណាម ដើម្បីសម្តែងការដឹងគុណចំពោះការគាំទ្រដ៏ធំធេងរបស់មិត្តភក្តិអន្តរជាតិ រួមទាំង ប្រជាជនកម្ពុជា។ លោកឯកអគ្គរដ្ឋទូតវៀតណាម បានគូសបញ្ជាក់ថា ការគាំទ្រ ជំនួយ និងការលះបង់ដ៏ធំធេងរបស់ប្រជាជនកម្ពុជា បានជួយកងទ័ព និងប្រជាជនវៀតណាមសម្រេចបានជ័យជម្នះជាប្រវត្តិសាស្ត្រថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥។

កាលពីឆ្នាំ២០២២កន្លងទៅ នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញជិញ ក៏បានបង្ហាញនូវការដឹងគុណដល់កម្ពុជាក្នុងការជួយបង្រួបបង្រួមដល់ប្រទេសវៀតណាមផងដែរ។ កាលណោះនៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន ក្នុងពិធីប្រារព្ធខួបលើកទី៤៥នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងសម្ពោធសមិទ្ធផលនានា ក្នុងខេត្តត្បូងឃ្មុំ លោក ផាម មិញជិញ បានប្រកាសអះអាងថា វៀតណាមពិតជាដឹងគុណជាខ្លាំងដល់កម្ពុជា ជាពិសេស នៅក្នុងការជួយបង្រួបបង្រួមដល់ប្រទេសវៀតណាម។ លោកនាយករដ្ឋមន្រ្តីវៀតណាមថែមទាំងសម្តែងការជឿជាក់យ៉ាងមុតមាំថា កម្ពុជា និងវៀតណាម នៅតែបន្តមិត្តភាពមួយនេះកាន់តែរឹងមាំ និងស៉ីជម្រៅបន្ថែមទៀត ពីព្រោះលោកមើលឃើញថា វាជាទ្រព្យសម្បត្តិ ដែលមិនអាចកាត់ថ្លៃបាន ដោយមនុស្សជំនាន់ក្រោយបន្តគោរពជាកិត្តិយសគ្រប់ជំនាន់តទៀត៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


