Connect with us

នយោបាយ

អ្នកជំនាញ៖ ការរវាយប្រហាររបស់អ្នកនាំពាក្យរដ្ឋាភិបាលថៃលើសម្តេចតេជោ គឺគ្មានមូលដ្ឋាន គ្មានបានការ និងចង់បង្កតែបញ្ហា

បានផុស

នៅ

ការលើកឡើងរបស់លោក Jirayu Huangsap មន្រ្តីនាំពាក្យរដ្ឋាភិបាលថៃថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធិសភាបានរំលោភរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិពាក់ព័ន្ធនឹងការបញ្ចេញសកម្មភាពបញ្ជាទ័ពលើតួនាទីនាយករដ្ឋមន្រ្តី ព្រមទាំង បានអំពាវនាវឱ្យសហគមន៍អន្តរជាតិតាមដានតួនាទីរបស់សម្តេចតេជោលើសកម្មភាពនេះ គឺ«ជាសម្តីគ្មានបានការ គ្មានមូលដ្ឋាន និងមានចរឹកចង់បង្កបញ្ហា»។ ការចោទប្រកាន់ទាំងងងើលរបស់មន្រ្តីជាន់ខ្ពស់ថៃរូបនេះ ក្នុងគោលបំណងប្រើល្បិចវាយប្រហារផ្នែកស្មារតីមកលើកម្ពុជា ពុំមែនជាលើកទីមួយនោះទេ ចាប់តាំងពីមានជម្លោះព្រំដែនមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមជាប្រធានព្រឹទ្ធសភាដែលជាស្ថាប័ននីតិប្បញ្ញត្តិជាន់ខ្ពស់ និងជាប្រមុខរដ្ឋស្តីទីនៅពេលព្រះមហាក្សត្រអវត្តមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានសិទ្ធិពេញលេញក្នុងភារកិច្ចតាមដាន ត្រួតពិនិត្យមើលលើជោគវាសនារបស់ប្រទេសជាតិ ប្រជាជនកម្ពុជា អធិបតេយ្យជាតិ និងបូរណភាពទឹកដីទាំងមូលរបស់ព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាច មានកាតព្វកិច្ចពេញលេញក្នុងការតាមដានត្រួតពិនិត្យលើកិច្ចការអភិវឌ្ឍប្រទេសជាតិ និងការការពារបូរណភាពទឹកដីរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន ហើយមានសម្តេច ជាប្រធានគណបក្ស។

លោក Jirayu Huangsap មន្រ្តីនាំពាក្យរដ្ឋាភិបាលថៃ

ជាងនេះទៅទៀត នៅក្នុងតួនាទីជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើនាយករដ្ឋមន្រ្តី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏មានសិទ្ធិតាមដាន និងផ្តល់យោបល់ជូនព្រះមហាក្សត្រ លើកិច្ចការប្រទេសជាតិផងដែរ។ លើសពីនេះ ចាប់តាំងពីមានភាពតានតឹងនៅតាមព្រំដែនកម្ពុជា និងថៃមក សម្ដេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានប្រកាសទទួលយកតំណែងជាអគ្គភស្ដុភារជាន់ខ្ពស់ ដោយការពេញចិត្ត ដើម្បីផ្គង់ផ្គត់កងទ័ពវាយកម្ទេចចោរសៀមឈ្លានពាន។ សម្ដេចតេជោ ធ្លាប់បានមានប្រសាសន៍ថា «អ្នកដែលមានសិទ្ធិបញ្ជាកងទ័ព គឺនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ តែសម្ដេច ជាមនុស្សទី២ បន្ទាប់ពីព្រះមហាក្សត្រ ដែលជាមេដឹកនាំរបស់ប្រទេស»។

លោក Jirayu Huangsap មន្រ្តីនាំពាក្យរដ្ឋាភិបាលថៃ គួរតែក្រើនរំលឹករដ្ឋាភិបាលរបស់ខ្លួនឱ្យអនុវត្តបទឈប់បាញ់ដែលបានព្រមព្រៀងគ្នាកាលពីពេលថ្មីៗនេះឱ្យបានខ្ជាប់ខ្ជួន ដើម្បីរក្សាសន្តិភាពរវាងប្រទេសទាំងពីរ ដែលកិច្ចព្រមព្រៀងនេះមានការសម្របសម្រួល និងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំពិសេស ដោយលោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ដោយមានកិច្ចសហការពីសំណាក់សហរដ្ឋអាម៉េរិក និងការចូលរួមគាំទ្រដោយភាគីចិន៕

ដោយ៖ វង្ស មករា សាស្ត្រាចារ្យ និងអ្នកវិភាគនយោបាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម