Connect with us

អាជីព

អ្នកធុរកិច្ច ឬសហគ្រិនធំៗ នឹងបានប្រយោជន៍ ៤ យ៉ាង ពីការផ្ដើមអាជីវកម្មនៅទីក្រុង ឌូបៃ

បានផុស

នៅ

ខណៈដែលអ្នកកំពុងស្វែងរកការពង្រីកអាជីវកម្ម ឲ្យក្លាយជាក្រុមហ៊ុននៅក្រៅប្រទេស មានជម្រើសជាច្រើន ដែលមនុស្សស្វែងរក។ យ៉ាងណាមិញ នៅ​ឌូបៃ​នា​ពេលបច្ចុប្បន្ន​នេះ ត្រូវ​បាន​គេ​និយាយ​ថា ​ជា​ទីក្រុង​ធំ​ជាង​គេ​មួយ​ក្នុង​ការធ្វើឲ្យ​អាជីវកម្មរបស់អ្នករីកចម្រើន។

មានហេតុផលជាច្រើន ចំពោះអ្នកធុរកិច្ច និងសហគ្រិនធំៗទូទាំងពិភពលោក ចូលចិត្ត​បង្កើតអាជីវកម្មរបស់​ពួកគេ​ នៅ​ក្នុងទីក្រុង ​ឌូបៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារទីក្រុងឌូបៃ បានក្លាយជាផ្នែកមួយនៃតំបន់មជ្ឈិមបូព៌ា ដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុត ប្រជាជនមិនគ្រាន់តែមកទស្សនាទិដ្ឋភាព និងទីកន្លែងប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ចូលចិត្តពិចារណាធ្វើការនៅក្នុងទីក្រុង UAE នេះផងដែរ។

ដូច្នេះបើចង់ចាប់ផ្ដើមអាជីវកម្ម ឬរកស៊ីដាក់ទុននៅឌូប៉ៃ អ្នកនឹងបានប្រយោជន៍ ៤ យ៉ាងនេះ ពីការធ្វើអាជីវកម្មនៅទីក្រុង ធំនេះដូចខាងក្រោម៖

១ ទីតាំងកណ្តាលនៃពាណិជ្ជកម្មពិភពលោកខ្ពស់បំផុត

ឌូបៃបានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោក ដោយសារតែទីតាំងរបស់វា។ មនុស្សចូលចិត្តធ្វើអាជីវកម្មនៅទីនេះ ដោយសារផ្លូវពាណិជ្ជកម្ម និងពាណិជ្ជកម្មដែលវាមាន។ ដូច្នេះ តាមរយៈការធ្វើអាជីវកម្មនៅឌូបៃ អ្នកនឹងទទួលបានដោយស្វ័យប្រវត្តិ​ ទៅកាន់ទីផ្សារនៃពិភព​មជ្ឈិមបូព៌ា។

បន្ថែមពីលើនេះ យើងក៏អាចធ្វើអាជីវកម្មបានយ៉ាង​ងាយស្រួល​នៅអាហ្រ្វិក អាស៊ី និង​អឺរ៉ុប​ផង​ដែរ។ វា​បាន​ធ្វើ​ឲ្យ​ការ​ជួញដូរ​អន្តរជាតិ​ ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង។

២ ការដោះស្រាយអន្តរជាតិជាមួយនឹងសេដ្ឋកិច្ចចម្រុះ

ទីក្រុងឌូបៃ​ដ៏​ល្បីល្បាញ ​លែង​ពឹង​ផ្អែក​លើ​ប្រព័ន្ធ​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​ទៀត​ហើយ។ វាបាន​ក្លាយ​ជា​ទីក្រុង​សម្រាប់​សេដ្ឋកិច្ច​រីកចម្រើន និងសម្បូរបែប ដែលរីកចម្រើនលើកត្តាជាច្រើនដូចជា បច្ចេកវិទ្យា ពាណិជ្ជកម្ម ការ​ដឹក​ជញ្ជូន ទេសចរណ៍​ជាដើម។

នេះជាមូលហេតុ ដែលការបង្កើតក្រុមហ៊ុននៅឯនាយសមុទ្រនៅទីក្រុងឌូបៃ ត្រូវបានគេ​និយាយ​ថា ​ជាការ​សម្រេចចិត្ត​ដ៏​ល្អ​បំផុត​ ដែល​អ្នក​អាច​ធ្វើ ពីព្រោះអ្នកអាចដោះស្រាយ​ដោយផ្ទាល់​ ជាមួយ​ទីផ្សារ​អន្តរជាតិ។

៣ ប្រភពនៃស្ថិរភាពហិរញ្ញវត្ថុ

ដោយសារកត្តាជាច្រើន រួមចំណែកដល់ស្ថិរភាពហិរញ្ញវត្ថុ ដែលធ្វើការនៅក្នុងទីក្រុងឌូបៃអាចផ្តល់ឲ្យ។ ហេតុផលដ៏ធំបំផុតមួយក៏បញ្ជាក់ថា វាជាទីក្រុងដែលមានភាពក្រីក្រ ០ ភាគរយ។ មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ទីក្រុង​ ចាត់​ទុក​ខ្លួន​គេ​ថា​ជា​គ្រួសារ​ថ្នាក់​ល្អ និង​មាន​ស្ថិរភាព​ផ្នែក​ហិរញ្ញវត្ថុ។ សមត្ថភាពបង្កើតបណ្តាញថ្មី និងមធ្យោបាយសម្រាប់កំណើន និងការអភិវឌ្ឍន៍ ដើរតួនាទីយ៉ាងធំ ក្នុងការ​​មានភាពរឹងមាំ​ខាងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ជាងនេះ​ទៅ​ទៀត ឌូបៃ​ត្រូវ​បាន​ចាត់ទុកថាស្ថិតក្នុងបញ្ជីកំពូល ដើម្បីធ្វើអាជីវកម្មនៅទ្វីបអាហ្រ្វិក និង​ផ្នែក​មជ្ឈិមបូព៌ា ដែល​ធ្វើ​ឲ្យ​ការ​បង្កើត​អាជីវកម្ម​នៅ​ឌូបៃ​ជា​វិធីសាស្ត្រ​ដ៏​ល្អ​មួយ។

៤​ អត្ថប្រយោជន៍​នៃ​ការ​តាំងពិព័រណ៍ និង​ព្រឹត្តិការណ៍​អន្តរជាតិ

ជំហាន​ដ៏​សំខាន់​ ដែល​ទីក្រុង​ឌូបៃ​បាន​អនុវត្ត​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់រដ្ឋក្នុងការរៀប​ចំ​ព្រឹត្តិការណ៍ និង​ការ​តាំង​ពិព័រណ៍​ទូទាំង​ពិភពលោក​ជុំវិញ​ឆ្នាំ។ មាន​ព្រឹត្តិការណ៍​ជា​ច្រើន​ប្រភេទ​ដែល​ពួកគេ​ដាក់​តាំង ដូច​ជា​ម៉ូដ ភាព​ស្រស់​ស្អាត បច្ចេកវិទ្យា អចលនទ្រព្យ ការអប់រំ និង​ឧស្សាហកម្ម​ជាច្រើន​ទៀត​ផង​ដែរ។

ពួកវា​ទាំងអស់ ​គឺ​ជា​ឱកាស​ដ៏​អស្ចារ្យ​ ដែល​ផ្ដល់​នូវ​ការ​បង្ហាញ​ចាំបាច់​ដល់​អាជីវកម្ម​ដល់​អ្នក​រស់នៅ UAE និង​នៅ​ទូទាំង​ពិភពលោក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អគារខ្ពស់ជាងគេទាំង ១០ នៅឌូប៉ៃ និងលេចធ្លោទូទាំងពិភពលោក

ចុចអាន៖ដឹងទេ ប្រទេសណាផលិត មាស ច្រើនជាងគេលើលោក

ចុចអាន៖ចង់ដាក់ទុនរកស៊ីនៅ ចិន ត្រូវដឹងពីបញ្ហាប្រឈមប្លែកៗទាំងនេះសិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម