ព័ត៌មានអន្ដរជាតិ
ទីក្រុងឌូបៃរីកដុះដាលឥតឈប់ឈរ ប៉ុន្តែនៅតែយឺតជាងតម្រូវការឆ្ងាយនៅឡើយ
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP បានឲ្យដឹងថា ទីក្រុងឌូបៃរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួមដែលពោពេញទៅដោយប្រតិបត្តិការអចលនទ្រព្យ ហើយមនុស្សកាន់តែច្រើនមករស់នៅទីនោះ ខណៈអគារខ្ពស់កប់ពពកនៅទីក្រុងឌូបៃនេះកាន់តែមានច្រើនឡើងៗ ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។ ប៉ុន្តែកំណើនទាំងអស់នោះក៏កើតឡើងជាមួយនឹងបញ្ហាសម្រាប់ប្រជាជនក្នុងទីក្រុងនេះផងដែរ។

ចរាចរណ៍មានភាពយ៉ាប់យឺនជាងពេលណាៗទាំងអស់នៅលើផ្លូវរបស់ទីក្រុងឌូបៃ ខណៈតម្លៃលំនៅឋាននៅតែបន្តឡើងថ្លៃ បើទោះជាគម្រោងអចលនទ្រព្យថ្មីត្រូវបានប្រកាសស្ទើររាល់ថ្ងៃក៏ដោយ។ ទាំងពលរដ្ឋរបស់ខ្លួន និងប្រជាជនបរទេសដ៏ច្រើនសន្ធឹកសន្ធាប់ កំពុងមានការព្រួយបារម្ភចំពោះផលប៉ះពាល់ពីការរីកចម្រើននេះ។
តើផលប៉ះពាល់ពីការរីកចម្រើនអចលនទ្រព្យទាំងនោះមានអ្វីខ្លះ?
តម្លៃលំនៅឋានឡើងថ្លៃ
នៅក្រោមផែនការអភិវឌ្ឍន៍បច្ចុប្បន្នរបស់ទីក្រុងឌូបៃ ទីក្រុងនេះមានគោលបំណងឱ្យមានប្រជាជនចំនួន ៥.៨លាននាក់នៅឆ្នាំ២០២៤០។ ចាប់តាំងពីឆ្នាំ១៩៨០ចំនួនប្រជាជនរបស់ខ្លួនបានកើនឡើងរួចទៅហើយពីប្រហែល២៥៥០០០ ទៅប្រហែល ៣,៨លាននាក់។
អចលនទ្រព្យមានការរីកចម្រើនក្នុងទីក្រុងឌូបៃក្នុងឆ្នាំតាំងពីឈ្នាំ២០០២ ដែលរដ្ឋាភិបាលអនុញ្ញាតឲ្យវិនិយោគគិនចូលវិនិយោគក្នុងតំបន់វាលខ្សាច់នេះ ប៉ុន្តែបន្ទាប់មកបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងអំឡុងពេលវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨-២០០៩ និងការបិតទ្វារក្នុងអំឡុងកូវីដ១៩។ ទោះយ៉ាងក្តី បច្ចុប្បន្នតម្លៃអចលនទ្រព្យកំពុងកើនឡើងផងដែរ។
សព្វថ្ងៃនេះ តម្លៃជាមធ្យមក្នុងមួយហ្វីតការ៉េគឺមានតម្លៃខ្ពស់និងប្រែប្រួលគ្រប់ពេល។ ក្រុមហ៊ុនអចលនទ្រព្យ Engel & Völkers បាននិយាយថា តម្លៃជួលបានកើនឡើងដល់ទៅ២០% នៅក្នុងសង្កាត់សំខាន់ៗកាលពីឆ្នាំមុន ជាមួយនឹងការកើនឡើងបន្ថែមទៀតនៅឆ្នាំនេះ។

ការកកស្ទះចរាចរណ៍
សូម្បីតែមុនពេលមានការរីកចំរើន មនុស្សមួយចំនួនដែលធ្វើការនៅរដ្ឋធានីឌូបៃ បានជ្រើសរើសរស់នៅក្នុងទីក្រុង Sharjah ដែលនៅជិតទីក្រុងឌូបៃមានចម្ងាយប្រហែល២០គីឡូម៉ែត្រភាគខាងជើងនៃទីប្រជុំជននៃទីក្រុង ដោយសារការធ្វើចរាចរណ៍នៅក្នុងទីក្រុងឌូបៃមានការកកស្ទះខ្លាំង ជាពិសេសនីពេលព្រឹក។
ដោយសារតែមានការព្រួយ រដ្ឋាភិបាលបានស្វែងរកដំណោះស្រាយដោយប្រើបច្ចេកវិទ្យាខ្ពស់
រដ្ឋាភិបាលអារ៉ាប់រួមក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បានលើកទឹកចិត្តក្រុមហ៊ុនម្តងហើយម្តងទៀតឱ្យអនុញ្ញាតឱ្យមានជម្រើសការងារពីចម្ងាយបន្ថែមទៀត ការបន្ថែមថ្ងៃធ្វើការពីចម្ងាយចំនួនប្រាំដងក្នុងមួយខែ រួមជាមួយនឹងជំហានផ្សេងទៀត ដែលអាចកាត់បន្ថយពេលវេលាធ្វើដំណើរពេលព្រឹកនៅទូទាំងទីក្រុងឌូបៃបាន៣០%។
ប្រព័ន្ធគិតលុយតាមដងផ្លូវរបស់ទីក្រុងឌូបៃ ដែលគេស្គាល់ថា ជា Salik បានបន្ថែមច្រកចូលដើម្បីគិតប្រាក់បន្ថែមលើអ្នកបើកបរ ហើយនឹងដំឡើងថ្លៃបន្ថែមនៅចុងខែនេះ។ រថភ្លើងក្រោមដីរបស់ទីក្រុងឌូបៃ ដែលវែងជាងគេបំផុតលើពិភពលោក ក៏នឹងពង្រីកផ្លូវខាងជើងទៅខាងត្បូងយ៉ាងធំទូលាយក្នុងតម្លៃជិត៥ពាន់លានដុល្លារ។
ទីក្រុងឌូបៃក៏មានគម្រោងផ្លូវថ្មើរជើងថ្មីចម្ងាយ៣៣០០គីឡូម៉ែត្រ ទោះបីជាក្នុងអំឡុងពេលរដូវក្តៅរបស់ទីក្រុងឌូបៃ ទោះបីអ្នកថ្មើរជើងត្រូវប្រឈមនឹងសំណើមខ្ពស់ និងកំដៅប្រហែល ៤៥អង្សាសេ ក៏ដោយ។
លើសពីនេះក៏មានលេចឮព័ត៌មានអំពីការបង្កើតការធ្វើដំណើរតាមអាកាសដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ផងដែរ។ ប៉ុន្តែបច្ចប្បន្ននេះ ទីក្រុងឌូបៃនៅតែបន្តទាក់ទាញមនុស្សកាន់តែច្រើន និងរថយន្តកាន់តែច្រើនដូចគ្នា ហើយការកកស្ទះចរាចរណ៍កាន់តែយូរ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


