ព័ត៌មានអន្ដរជាតិ
ព្រះនាងម្ចាស់ Sheikha Mahra នៅឌូបៃ ប្រកាសលែងលះស្វាមី ក្រោយអភិសេកត្រឹមពេល១ឆ្នាំ
ព្រះនាង Sheikha Mahra បុត្រីរបស់នាយករដ្ឋមន្ត្រីនៃទីក្រុងឌូបៃនិងជាស្ដេច Sheikh Mohammed bin Rashid Al Maktoum បានប្រកាសលែងលះស្វាមី ដែលជាជំនួញឧស្សាហ៍កម្ម Sheikh Mana bin Mohammed នៅលើ Instagram ផ្ទាល់ខ្លួន។ នេះបើយោងតាមការចុះផ្សាយពីកាសែត unilad នៅថ្ងៃទី១៩ ខែមិថុនា។
តាមរយៈការបង្ហោះ Instagram របស់ព្រះនាងផ្ទាល់ដែលត្រូវបានបង្ហោះកាលពីថ្ងៃពុធថា ” លោកប្ដីជាទីស្រឡាញ់ដែលអ្នកកំពុងកាន់កាប់ជាមួយដៃគូផ្សេងទៀត ខ្ញុំសូមប្រកាសពីការលែងលះរបស់យើង! ខ្ញុំលែងលះអ្នកហើយ សូមថែរក្សាខ្លួន! ពីអតីតប្រពន្ធរបស់អ្នក”។

យោងតាមសារព័ត៌មាន The Independent ក៏បានដកស្រង់នូវសំណេររបស់ព្រះនាងដោយពន្យល់ថា ការបង្ហោះនេះគឺជាដូចជាឆ្លុះបញ្ជាំងពីការអនុវត្តបែបប្រពៃណីរបស់ឥស្លាម រួមទាំងពាក្យអារ៉ាប់ដែលសរសេរភាសា Talaq ចំនួនបីដង (ការលែងលះភ្លាមៗ) ដែលអនុញ្ញាតឲ្យបុរសមូស្លីមអាចលែងលះប្រពន្ធរបស់គាត់ដោយស្របច្បាប់។
ការប្រកាសជាសាធារណៈនេះនៅលើ Instagram បានធ្វើឡើងបន្ទាប់ពីភាគីទាំងពីរមិនតាមដានគ្នាទៅវិញទៅមក និងលុបរូបថតអាពាហ៍ពិពាហ៍របស់ពួកទ្រង់ចេញពីគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម។ គេក៏បានកត់សម្គាល់ផងដែរថា រូបភាពរបស់ស្វាមីរបស់ព្រះនាងត្រូវបានលុបចេញពី Instagram របស់នាង ហើយរូបថតរបស់នាងត្រូវបានដកចេញពីគណនីរបស់ស្វាមីដូចគ្នា។
ទន្ទឹមនោះដែរ ងាកទៅកាន់ប្រតិកម្មរបស់មហាជនលើ Instagram ដោយអ្នកប្រើមួយចំនួនបានប៉ាន់ស្មានថាគណនីរបស់ព្រះនាងអាចត្រូវបានគេលួចចូល។ យ៉ាងណាក៏ដោយ គ្មានភ័ស្តុតាងណាមួយនៃការលួចចូលបានលេចឡើងចាប់តាំងពីការបង្ហោះនេះត្រូវបានផ្សព្វផ្សាយ។ អ្នកប្រើប្រាស់ជាច្រើនបានបង្ហាញការគាំទ្រចំពោះព្រះនាង ដោយសរសើរពីភាពក្លាហានរបស់ទ្រង់ និងបានជូនពរឲ្យទ្រង់មានអនាគតល្អ។ អ្នកខ្លះក៏ងឿងឆ្ងល់ដែរថាតើភាពមិនស្មោះត្រង់មានជាប់ពាក់ព័ន្ធឬអត់ ក្នុងពេលដែលព្រះនាងនាងជ្រើសរើសពាក្យ Talaq សរសេរ៣ដងបែបនេះ។
ទោះបីជាយ៉ាងណាក៏ដោយ សែរាជវង្សអារ៉ាប់ក៏មិនបានបញ្ចាក់ជាសាធារណៈអំពីស្ថានភាពនេះទេ។ គូស្នេហ៍នេះត្រូវបានគេដឹងថា បានអភិសេកយ៉ាងអធិកអធមក្នុងខែមិថុនា ឆ្នាំ២០២៣ ហើយបានស្វាគមន៍បុត្រីម្នាក់ក្នុងខែឧសភា ឆ្នាំដដែល។
គួរបញ្ចាក់ដែរថា ព្រះនាង Sheikha Mahra មានព្រះជន្មអា៣០ វស្សា ស្ថិតក្នុងចំណោមបុត្រ ២៦ អង្គរបស់ ស្ដេច Sheikh Mohammed bin Rashid Al Maktoum ។ ដោយឡែក ស្វាមី Sheikh Mana bin Mohammed មានអាយុ ២៦ ឆ្នាំគឺជាសហគ្រិន ដោយបានដឹកនាំក្រុមហ៊ុន និងការបណ្តាក់ទុនពាណិជ្ជកម្មជាច្រើនរួមមាន AlBarada Trading, Dubai Tech, GCI Real Estate Development Company និង MM Group of Companies៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មង្គលការកូនប្រុសពៅសេដ្ឋី Ambani ជាពិធីចំណាយប្រាក់ខ្ជះខ្ជាយបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


