អាជីព
ខាត់ណាផ្ការបស់កសិករជាង ១៥ ០០០ គុម្ពត្រូវសត្វដង្កូវហ្វូងស៊ីបំផ្លាញស្ទើរទាំងស្រុង
ហ្វូងដង្កូវ ឬហៅថា ដង្កូវយោលទោងបានស៊ីបំផ្លាញបន្លែខាត់ណាផ្កាជាង ១៥ ០០០ គុម្ព របស់កសិករដាំនៅក្រុងស្ទឹងត្រែងស្ទើរទាំងស្រុង ហើយម្ចាស់សួនបន្លែនេះស្នើសុំឱ្យមន្ត្រីជំនាញកសិកម្ម ជួយបង្ហាញបច្ចេកទេសកម្ចាត់សត្វចង្រៃទាំងនេះដើម្បីទប់ស្កាត់ និងស្តារឡើងវិញដើម្បីបានផលលក់វិញខ្លះ។

លោក ហោ រីគោ កសិករដាំបន្លែនៅភូមិរាជានុកូល ក្រុងស្ទឹងត្រែង បានបញ្ជាក់ថា៖ លោកបានព្យាយាមប្រើថ្នាំសម្លាប់សត្វល្អិតដូចសព្វដង តែមិនទទួលជោគជ័យទេ វាកើតកាន់តែច្រើនឡើងៗ ហើយស៊ីស្លឹក-ផ្កា-បន្លែជាង ១៥ ០០០ គុម្ពនេះស្ទើរខូចទាំងស្រុងហើយ។
លោកបន្ថែមថា៖ កន្លងមកក៏មានដង្កូវស៊ីដូចគ្នានេះដែរ តែបានប្រើថ្នាំបាញ់ទៅវាស្លាប់មិនកើតវិញទេ ចំឡែកឆ្នាំនេះ ស្លាប់ហើយកើតមកវិញ កត្តានេះសូមមន្ត្រីជំនាញកសិកម្ម មកជួយផ្តល់ប្រឹក្សា នឹងបង្ហាញបច្ចេកទេសថែទាំផងដើម្បីស្តារឡើងវិញ បានដើមទុនខ្លះ សម្រាប់ដាំដុះបន្តទៀត។

ពេលយើងបាញ់ទៅវាទៅនៅក្រោមស្លឹកក្រោមស្មៅ ធ្វើឲ្យពិបាកទប់ទល់នឹងដង្កូវ បាញ់ថ្នាំវាអត់ជ្រៀបនៅពេលហ្នឹងវានៅក្រោមស្លឹក វាឡើងមកវិញ ចង់ឱ្យមន្ត្រីជំនាញកសិកម្មមកជួយបង្ហាត់បង្ហាញ តើយើងធ្វើវិធីណា ដើម្បីទទួលបានផលច្រើន កាត់បន្ថយការចំណាយ តែពេលនេះយើងចំណាយច្រើន តាំងពីដាំរហូតដល់ប្រមូលផល។
លោក ឆិល វិបុល អនុប្រធានការិយាល័យផ្សព្វផ្សាយផ្នែកបច្ចេកទេសកសិកម្មនៅខេត្តស្ទឹងត្រែងបានទទួលស្គាល់ថា៖បញ្ហាប្រឈមនេះ ពិតជាបង្កផលប៉ះពាល់ធ្វើឱ្យបាត់បង់ទិន្នផលមែន ដោយសារតែដង្កូវហ្វូងនេះ វាផ្ទុះឡើងហើយការរស់នៅរបស់វាសមជាមួយនិងថ្នាំ ដែលយើងបានប្រើប្រាស់រួចហើយកន្លងមក។

លោកបន្តថា៖ ដើម្បីដោះស្រាយបញ្ហានេះស្នើឱ្យកសិករផ្លាស់ប្តូរការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតនេះ និងងាកទៅប្រើថ្នាំ របស់ក្រុមហ៊ុនអង្គគ្រីន មានស្តង់ដា តាមការណែនាំរបស់ក្រសួងកសិកម្ម អាចស្តារឡើងវិញបានខ្លះ ឥឡូវយើងអាចណែនាំឲ្យប្រើខ្ញុំឲ្យប្រើ ពួកអាបាលមេទីន របស់ក្រុមហ៊ុនអង្គគ្រីន ស្ដេចនាគ ១ ស្តេចនាគ៣ ឈ្មោះពាណិជ្ជកម្មវា និងធាតុកម្មរបស់វាគឺ អីមាមីទីន អាបាលមេទីន ហើយយើងបាញ់តាមការណែនាំគេ អញ្ចឹងកម្រិតការណែនាំមួយសេសេដាក់ទឹកប៉ុន្មានលីត្រ អានេះគេនឹងណែនាំយើង គេដាក់មកឲ្យយើង របៀបប្រើប្រាស់ ប៉ុន្តែយើងប្រើប្រាស់នេះគឺបាញ់នៅពេលល្ងាច សម្អាតស្មៅហើយចាំបាញ់ បើបងទិញថ្នាំមកបាញ់មានទាំងស្មៅទាំងអីអញ្ចឹងហានីភ័យក៍នៅខ្ពស់ដែរ អញ្ចឹងវានៅក្នុងដីល្ងាចយប់បានវាចេញ។

សូមបញ្ជាក់ថា៖ ដំណាំបន្លែមួយប្រភេទនេះ មន្ត្រីជំនាញកសិកម្មបានណែនាំកសិករឱ្យធ្វើការតាមដានការវិវត្តិ នៃដំណាំឱ្យបានជាប្រចាំ ចាប់ពីពេលដាំទៅ ដោយឈរលើកត្តាថែទាំ ហើយដាំដុះអនុវត្តតាមបច្ចេកទេស និងដូចជាការធ្វើដីឱ្យបានល្អ, មានប្រភពទឹកគ្រប់គ្រាន់, ការជ្រើសរើសពូជ, ការប្រើប្រាស់ជី, ថែទាំស្រោចទឹក, សម្អាតស្មៅ, ទើបចំចាត់សត្វល្អិតស៊ីបំផ្លាញបាន និងទទួលបានទិន្នផលច្រើន៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


