ដោះស្រាយជាមួយចៅហ្វាយនាយ​ពូកែ​បញ្ជា​ក្រៅ​តួនាទី​និង​មិនដឹង​ម៉ោង​ពេល​
Connect with us
Helistar Cambodia - Helicopter Charter Services

អាជីព

ដោះស្រាយជាមួយចៅហ្វាយនាយ​ពូកែ​បញ្ជា​ក្រៅ​តួនាទី​និង​មិនដឹង​ម៉ោង​ពេល​

Published

on

​ក្នុងនាម​ជា​បុគ្គលិក អ្នកណា​ក៏​ចង់បាន​ទំនាក់ទំនង​ល្អ​ជាមួយ​ចៅហ្វាយនាយ​ដែរ​ ប៉ុន្តែ​មាន​ចៅហ្វាយ​បញ្ជា​ច្រើន​រឿង​ពេក រឹតតែ​ឈឺក្បាល​។ នេះ​ជា​គន្លឹះ​មួយចំនួន​ជួយ​កំណត់ព្រំដែន​ការងារ​ជាមួយ​ចៅហ្វាយនាយ ៖

១. ផ្ដល់​អាទិភាព​ដល់​តម្លៃ​ខ្លួនឯង​

​ការដឹង​ពីអ្វី​ដែល​សំខាន់​ចំពោះ​ខ្លួនឯង គឺជា​ជំហាន​ដំបូង​ក្នុង​ការរៀន​ពី​របៀប​កំណត់ព្រំដែន​។ ចាប់ផ្ដើម​ដោយ​សួរ​ខ្លួនឯង​នូវ​អ្វីដែល​យើង​ពិតជា​ត្រូវការ ដើម្បី​ការពារ​សុភមង្គល​របស់​យើង​នៅ​កន្លែងធ្វើការ​។ កត់សម្គាល់​ពី​ពេលវេលា​ដែល​យើង​មាន​អារម្មណ៍​តានតឹង​ឬ​ធុញថប់​។​

​ប្រសិនបើ​យើង​មាន​អារម្មណ៍​មិន​ស្រួល អាក់អន់ចិត្ត​ឬ​មាន​កំហុស នេះ​អាច​បង្ហាញថា​ព្រំដែន​ត្រូវបាន​រំលោភបំពាន​ហើយ​។​

២. ត្រូវ​និយាយ​តាម​សម្រួល​តែ​ច្បាស់ៗ​

​ជា​រឿង​ធម្មតា​ដែល​ត្រូវ​ឲ្យ​ចៅហ្វាយ​ដឹងថា យើង​មិន​ឆ្លើយ​អ៊ីមែល ឆាត អ្វី​ទាំងអស់ បន្ទាប់ពី​ម៉ោង ៩ យប់​។ ត្រូវ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​ឬ​ចៅហ្វាយ ថា​រឿង​ផ្ទាល់ខ្លួន​របស់​យើង​ក្រៅ​ម៉ោង​ធ្វើការ​មិនអាច​រង​ការរំខាន​បាន​ឬ​សួរនាំ​ឡើយ​មិន​ថា​យើង​ចេញ​ទៅណា​រវល់​នឹង​អ្វី​ក្តី​។ ការ​នេះ​ត្រូវ​កម្រិត​តាំងពី​ដំបូង​មក តែបើ​មិនបាន​និយាយ​គ្នា​ពីដំបូង​ទេ មានការ​បំពាន​ញឹក​ឡើងៗ ឆាប់​ដោះស្រាយ​។​

៣.​ប្រសិន​មានការ​ងារ​បន្ថែម​

​ស្ថានភាព​ការងារ​អាចមាន​ការផ្លាស់​ប្ដូរ​យ៉ាង​ឆាប់រហ័ស តាម​សភាពការណ៍​ក្រុមហ៊ុន​ស្ថាប័ន តែ​មិនមែន​មានន័យថា បុគ្គលិក​គ្រប់គ្នា ជា​ម៉ាស៊ីន​ត្រូវ​ធ្វើតាម​ការបន្ថែម​ជានិច្ច​ទេ​។ ចរចា​ឡើងវិញ​នូវ​តួនាទី​ឬ​ទំនួល​ខុសត្រូវ​របស់​យើង​ សូម​និយាយ​គ្នា​ច្បាស់ៗ ថា​យើង​ទៅរួច​ឬ​អត់ ហើយ​បញ្ជាក់​ពី​មូល​ហេតុដែល​ពួកគេ​ចង់ឱ្យ​យើង​ធ្វើ​ជាមុនសិន សឹម​យើង​ឆ្លើយថា​ព្រម​ឬ​មិន​។​

​វិធីសាស្ត្រ​នេះ​នឹង​ជួយ​ឲ្យ​យើង​ជៀសវាង​ពី​ការឆ្លើយតប​ខាង​អារម្មណ៍​ភ្លាមៗ ដែល​មិន​សម​ហេតុផល​។ ត្រូវ​ចងចាំ​ថា មិនមែន​ដោយសារតែ​យើង​មិនមាន​អានុភាព​នៃ​សិទ្ធិអំណាច​មិនមែន​មានន័យថា យើង​មិន​អាចធ្វើ​អី​ឬ​តវ៉ា​បាន​នោះទេ​។​

​អានុភាព​កើតឡើង​ក្នុង​ទម្រង់​ជាច្រើន​រួមមាន ជំនាញ​និង​ទំនាក់ទំនង​វិជ្ជមាន ដូច្នេះ​ត្រូវ​រៀបចំ​ការប្រជុំ​ដើម្បី​ពិភាក្សា​ពី​បន្ទុក​ការងារ​ទូទៅ​របស់​យើង បន្ទាប់មក​ពន្យល់ថា តើ​គម្រោង​ផ្សេងៗ​ចំណាយពេល​ប៉ុន្មាន​។ ការកំណត់​ព្រំដែន​ដោយ​បង្ហាញ​ដំណោះស្រាយ​និង​ផ្ដោតលើ​ការស្វែងរក គឺជា​ស្ថានភាព​ឈ្នះៗ​។​

៤. ត្រៀមខ្លួន​ដោះស្រាយ​ស្ថានការណ៍​ភ្លាមៗ​

​ចៀស​មិន​រួច​ទេ នៅពេល​មាន​អារម្មណ៍​ថា នរណាម្នាក់​មានអំណាច​ជាង​ បាន​បំពាន​ព្រំដែន​របស់​យើង​។ ត្រូវ​ត្រៀមខ្លួន​ជាមុន​អំពី​របៀប​ដែល​យើង​អាច​ដោះស្រាយ​ស្ថានការណ៍​ឧទាហរណ៍ ពេលខ្លះ​ចៅហ្វាយ​អាច​ប្រើ​ធ្វើការ​លើ​គម្រោង​មួយ​នៅ​ចុង​សប្ដាហ៍ ចំពេល​ណា​យើង​រវល់​ជាមួយ​គ្រួសារ​ឬ​ដៃគូ​របស់​យើង​។ យើង​ត្រូវ​ប្រាប់​គាត់​តាម​ការពិត​ថា​យើង​មាន​គម្រោង​រួចហើយ ។៕

​ប្រែ​សម្រួល ​៖ សាង ស្រី​ល័​ក្ខ​

​ប្រភព ​៖ Forbes​

ចុចអាន៖ ១១ ឃ្លា​ដែល​បុគ្គលិក​ត្រូវ​ប្រយ័ត្ន មិន​គួរ​និយាយ​ជាមួយ​ចៅហ្វាយនាយ

ចុចអាន៖ ចង់ធ្វើថៅកែគេនឹងពិបាក បើមិនចេះ​ជំនាញបឋមទាំងបួននេះសិន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services