KPT+
មានជំនាញមួយប្រភេទក្នុងខ្លួន AI មិនអាចវ៉ាដាច់បានឡើយ
សកលភាវូបនីយកម្ម និងអន្តរកម្មបច្ចេកវិទ្យា ក្រៅពីនាំមកនូវទំនើបកម្ម ក៏បានបង្កើតជារឿងរំខានបន្តបន្ទាប់ ហើយទាមទារឱ្យបុគ្គលិកម្នាក់ៗត្រូវមានចំណេះរួមបញ្ចូលគ្នារវាងជំនាញបច្ចេកទេស និង ជំនាញទន់។
អ្នកនិពន្ធម៉ី សន សុធារី បានលើកឡើងថា «ខ្ញុំហៅជំនាញនេះ ថាជាមនុស្ស ព្រោះវាជាវិធីដែលញាំងឱ្យបុគ្គលិកអាចធ្វើការក្នុងកម្រិតប្រាស្រ័យទាក់ទងយ៉ាងប្រសើរ មិនដូចជំនាញរឹង ឬជំនាញបច្ចេកទេស ដែលមានលក្ខណៈជាក់លាក់និងមិនបត់បែន!»
អ្នកនិពន្ធរូបនេះបានសង្កត់ធ្ងន់ថា ជំនាញទន់រួមបញ្ចូលនូវសមត្ថភាពជាច្រើន ដូចជាការជជែក ផ្តល់ព័ត៌មាន សេចក្តីពន្យល់ ការចរចា ភាពជាអ្នកដឹកនាំ លើកទឹកចិត្ត និងការគ្រប់គ្រងគុណតម្លៃ ភាពជាសហគ្រិន ការសម្របខ្លួន និងមធ្យោបាយអាចរៀនសូត្រមិនចេះធុញទ្រាន់។
ដោយសារជំនាញទាំងនេះនឹងមានតម្រូវការរឹតតែខ្ពស់ឡើងទៅអនាគត អ្នកស្រីបានខិតខំចំណាយពេលវេលាដ៏មានតម្លៃក្នុងការចែករំលែកដោយមិនចង់បានអ្វីមកវិញ ក្រៅពីមានបំណងឃើញជំនាញទាំងនេះចូលទៅបំពេញបន្ថែមដល់សមត្ថភាពកូនខ្មែរជំនាន់ក្រោយ។
អ្នកនិពន្ធ ម៉ីសន សុធារី បញ្ជាក់ថា ការផ្លាស់ប្តូរវិជ្ជមាននូវពេលមនុស្សយើងផ្តោតទៅលើជំនាញទន់ នឹងនាំឱ្យជំនាញរឹង ត្រូវបានវាយតម្លៃ និងវាស់វែងបានយ៉ាងងាយថែមទាំងមានប្រសិទ្ធិភាពជាងមុន ។
«ការសិក្សានៅប្រទេសជឿនលឿនបង្ហាញថា មុខរបរដែលទាមទារចាំបាច់នូវជំនាញទន់នឹងកើនឡើងក្នុងអត្រា ៣.៧ ដងនៃការងារក្នុងវិស័យច្រើន ហើយសិល្បៈទំនាក់ទំនង ការជំរុញទឹកចិត្ត មានចំណែកយ៉ាងសំខាន់ក្នុងលក្ខខណ្ឌការងារទាំងអស់នៅឆ្នាំ ២០៣០»។ អ្នកនិពន្ធគូសបញ្ជាក់យ៉ាងដូច្នោះ។
លោកស្រីក៏បានបញ្ចាក់បន្ថែមផងដែរថា នៅពេលដែលស្វ័យប្រវត្តិកម្មរីកចម្រើន ឬវត្តមាន AI មកលើទីផ្សារកាន់តែនឹងនរច្រើន ជំនាញរឹងអាចនឹងលែងប្រើបាន ប្រសិនយើងមិនអភិវឌ្ឍខ្លួន មានតែសមត្ថភាពសង្គម និងអារម្មណ៍ដែល ម៉ាស៊ីនឬ Robot មិនអាចចម្លងជំនួសមនុស្ស។
ជំនាញទន់ ដូចជាការងារជាក្រុម កិច្ចសហការគ្នា និងភាពធន់នឹងបញ្ហា ធ្វើឱ្យបុគ្គលិកដែលមានទស្សនៈខុសៗគ្នា និងរួមចំណែកធំដុំឡើង ដល់ភាពជោគជ័យរបស់ក្រុម៕

-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


