អាជីព
កំពូលជំនាញទន់ទាំងនេះ ដាក់ពាក្យកន្លែងណាក៏គេសួររក (ចាំបាច់)
រកការងារធ្វើលើគ្រប់វិស័យ អ្នកនឹងប្រឈមមន្ត្រីធនធានមនុស្សដែលទាមទាររកជំនាញទន់ ស្មើនិងជំនាញរឹង ព្រោះទាំងនេះកំពុងស្ថិតក្នុងតម្រូវការខ្ពស់ សម្រាប់ប្រភេទការងារគ្រប់យ៉ាង។ ជំនាញទន់ដែលខ្ញុំ ម៉ីសន សុធារី ចង់ប្រាប់ពេលនេះ មានអ្វីខ្លះហើយហេតុសំខាន់?

ជំនាញទន់ខុសគ្នាពីជំនាញរឹង ដែលជាជំនាញបច្ចេកទេស ឧទាហរណ៍ គណនេយ្យ ពេទ្យ វិស្វករ ។ល។ ធម្មតា ជំនាញរឹងតែងទាក់ទងដោយផ្ទាល់ទៅនឹងការងារដែលប្អូនកំពុងដាក់ពាក្យ ត្រូវការអាចជាចំណេះ ជាសញ្ញាប័ត្រ អាចជាបទពិសោធន៍ ដែលងាយនិងរៀនជាងជំនាញទន់។
ឧទាហរណ៍ជំនាញពិបាករបស់ជាងឈើ អាចជាសមត្ថភាពក្នុងការឆាបឱ្យមូល ជ្រុង ស៊ុមការ៉េ ឬកោង តែជំនាញទន់អាចជាសមត្ថភាពរបស់ជាងឈើក្នុងការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព ជាមួយអ្នករួមការងារ និងអតិថិជនធ្វើឱ្យគេព្រម មិនយកកោង គេព្រមទទួលយកតុជ្រុងវិញ។ល។
ដោយមិនគិតពីការងារដែលមានពិសោធន៍ឬសញ្ញាប័ត្រពេញក្នុង CV ទេ ពេលរកការងារនិងចង់បានប្រាក់ខែត្រឡប់មកវិញល្អ យ៉ាងហោចណាស់គេនឹងសួររកជំនាញទន់មួយចំនួនក្នុងចំណោមនេះ ដែលប្អូនៗគួរមានខ្លះឱ្យស្រេចតាមរយៈការងារស្មគ្រ័ចិត្ត (ប្រសិនទើបរៀនចប់ភ្លាមៗ)៖
១ ជំនាញទំនាក់ទំនង
តើយើងមានសមត្ថភាពនិយាយបានល្អប៉ុណ្ណា? សរសេរ ឬឆ្លើយតបកម្រិតណា? ជំនាញទំនាក់ទំនងមានសារៈសំខាន់ណាស់ ស្ទើរតែលើគ្រប់ការងារទាំងអស់។ យើងតែងត្រូវទំនាក់ទំនងជាមួយមនុស្ស មិនថាពួកគេជាអតិថិជន ជាមិត្តរួមការងារនិយោជកឬអ្នកលក់។ យើងក៏ត្រូវមានសមត្ថភាពក្នុងការនិយាយច្បាស់ចំៗ និងសមរម្យជាមួយមនុស្សដោយផ្ទាល់ ឬតាមទូរស័ព្ទនិងជាលាយលក្ខណ៍អក្សរ។
ការស្តាប់គឺជាជំនាញដ៏សំខាន់ជាពិសេសក្នុងចំណោម
ការចរចា
ការប្រាស្រ័យទាក់ទងមិនមែនជាពាក្យសំដី
ការបញ្ចុះបញ្ចូល
បទបង្ហាញ
ការនិយាយជាសាធារណៈ
ការអានភាសារាងកាយ
និទានរឿង
ការប្រាស្រ័យទាក់ទងដោយពាក្យសំដី
ការទំនាក់ទំនងដែលមើលឃើញ
សរសេររបាយការណ៍និងសំណើ
ជំនាញក្នុងការសរសេរ
ការត្រិះរិះពិចារណា។ល។
២ ការសម្រេចចិត្ត
មិនថាមានការងារអ្វីក៏ដោយ និយោជកមមៃតែចង់បានបេក្ខជនដែលអាចវិភាគស្ថានភាព និងធ្វើការសម្រេចចិត្តបានល្អ។មិនថាប្អូនកំពុងចង់ធ្វើការជាមួយសិស្ស ឬអ្នកទិញណាក្តី សមត្ថភាពយល់ពីបញ្ហា គិតឱ្យបានម៉ត់ចត់ និងបង្កើតដំណោះស្រាយជា ជំនាញទន់សំខាន់ ទាក់ទងនឹងការត្រិះរិះពិចារណា រួមមានការច្នៃប្រឌិត ភាពបត់បែននិងការចង់ដឹងចង់ឃើញដំណោះស្រាយរួមមិនរឹងត្អឹងមានៈយកឈ្នះបង្កជម្លោះ។ ជំនាញទន់ផ្នែកនេះរួមមាន៖
ការច្នៃប្រឌិត
ការសង្កេត
ការត្រិះរិះពិចារណាអត់ធន់
មានបំណងចង់រៀនអ្វីៗជានិច្ច
ភាពបត់បែន
ការច្នៃប្រឌិត
ការគិតឡូជីខល
ដោះស្រាយបញ្ហា
ស្រាវជ្រាវ
ធនធានចិត្តទូលាយ
គិតដូចខ្លួនជាភាគីម្ខាងទៀត
ការផ្លាស់ប្តូរបាន
ខណៈពេលដែលពេញចិត្ត CV យើងហើយ និយោជិកភាគច្រើន ចង់ដឹងថាយើងមានសមត្ថភាពក្នុងការសម្រេចចិត្តនៅពេលដែលឧបសគ្គរុញច្រានមកដល់ដែរទេ?
យើងអាចគ្រប់គ្រងស្ថានភាពលំបាកនិងជួយដោះស្រាយឬបន្ថែមបញ្ហា?
ប្រសិនបើប្អូនកំពុងសម្ភាសរកការងារដែលមានសក្តានុពលក្នុងទីផ្សារ តម្លៃប្រាក់ខែល្អក្រុមហ៊ុនធំ និយោជិកនឹងចង់បានអ្វីដែលជាសញ្ញានៃភាពជាអ្នកដឹកនាំក្នុងឥរិយាបថប្អូន។
ជំនាញទន់ដែលជាទូទៅជួយដល់មូលដ្ឋានគ្រឹះ នៃភាពជាអ្នកដឹកនាំរួមមាន សមត្ថភាពក្នុងការដោះស្រាយបញ្ហានិងបង្កាជម្លោះរវាងមនុស្សនិងមនុស្ស ព្រមទាំងការធ្វើសេចក្តីសម្រេចចិត្តនិងការបណ្តុះបណ្តាលអ្នកបន្តវេន។
ការគ្រប់គ្រងទំនាស់ ការផ្តល់យោបល់ត្រឡប់ចំៗ មិនលំៗ មិនលំអៀង និងមិនបន្លំចាក់ខ្សែ មិនឡេមឡឺមដៀមដាម។ល។ ដំណោះស្រាយជម្លោះ បង្រៀននិងប្រតិភូកម្ម ផ្ទេរអំណាច សិល្បៈនៃការសម្របសម្រួល សិល្បៈបំផុសចិត្តមនុស្ស គ្រប់គ្រងការសន្ទនាជាមួយបុគ្គលពិបាកៗ គ្រប់គ្រងក្រុមពីចម្ងាយបាន ការគ្រប់គ្រងការប្រជុំដែលមិនរាយមាយបានផលនិងចំគោលដៅប្រធានបទ។ល។ ការលើកទឹកចិត្តមនុស្ស ក៏ជាផ្នែកដ៏ធំមួយក្នុងភាពជាអ្នកដឹកនាំ។

និយោជិកតែងតែស្វែងរកមនុស្សដែលនឹងនាំមកនូវអាកប្បកិរិយាវិជ្ជមានដល់ការិយាល័យ។ពួកគេ។ គេចង់បាននិយោជិកដែលមានភាពរួសរាយរាក់ទាក់ជាមួយអ្នកដទៃ ចង់ធ្វើការ ស្វាហាប់ និងជាទូទៅមានសេចក្តីរីករាយ អាចរក្សារឿងរ៉ាវវិជ្ជមាន គឺមានសារៈសំខាន់ជាពិសេសក្នុងបរិយាកាសការងារដែលមានល្បឿនលឿននិងតានតឹង គេកាន់តែចង់បានយើង។
បង្កើនជំនាញទន់ក្នុងជីវិត ប្អូនៗអាច ព្យាយាមរៀនបន្ថែមនូវ៖
ភាពជឿជាក់
កិច្ចសហប្រតិបត្តិការ
សុជីវធម៌
សកម្មភាពប្រកបដោយថាមពល
ភាពរីករាយរាក់ទាក់ដោយស្មោះត្រង់
ការអត់ធ្មត់ ភាពគួរឱ្យទុកចិត្ត ពោរពេញដោយការគោរព៕
ចុចអាន៖ជំនាញទន់សំខាន់ៗចំនួន ៥ ដែលអ្នកដឹកនាំគ្រប់រូបគួរមានជាចាំបាច់
ចុចអាន៖ជំនាញទន់ទាំងនេះ គួរតែមាននៅក្នុងសម័យទំនើប ដើម្បីទទួលបានផលិតភាពការងារកាន់តែប្រសើរ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


