សន្តិសុខសង្គម
អភិបាលខណ្ឌឬស្សីកែវ ចាត់ទុកក្រុមការងារIT គណបក្សខណ្ឌ ជាកម្លាំងស្នូលសម្រាប់ការពារព័ត៌មានក្លែងក្លាយ
លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ និងជាប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌឬស្សីកែវ បានចាត់ក្រុមការងារ IT របស់គណបក្សខណ្ឌ គឺជាកម្លាំងស្នូលសំខាន់មួយរបស់គណបក្ស ហើយជាក្រុមប្រតិកម្មរហ័សក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។

លោក ជិន ប៊ុនធឿន លើកឡើងថា ក្រុមការងារ IT មិនត្រឹមតែមានតួនាទីគ្រប់គ្រងទិន្នន័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមប្រតិកម្មរហ័សក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ឬសារមានលក្ខណៈញុះញង់បំភ្លៃការពិត ដែលបង្កដោយក្រុមប្រឆាំងជ្រុលនិយម។

ការលើកឡើងនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី០៩ ខែតុលា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំការងារជាមួយក្រុមការងារ IT នៃគណបក្ស នៅថ្នាក់ខណ្ឌ និងសង្កាត់ទាំង ៧ ដើម្បីពិភាក្សាអំពីការគ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពទិន្នន័យសមាជិកគណបក្ស ឲ្យមានប្រសិទ្ធភាពកាន់តែខ្ពស់ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខណ្ឌឫស្សីកែវ។

លោកជិន ប៊ុនធឿន បានបន្ថែមថា ការគ្រប់គ្រងទិន្នន័យសមាជិកគណបក្សត្រូវអនុវត្តឲ្យបានយ៉ាងច្បាស់លាស់ មានភាពត្រឹមត្រូវ និងទាន់សម័យ ដើម្បីជួយឲ្យការងាររបស់គណបក្សនៅគ្រប់ថ្នាក់អាចដំណើរការបានយ៉ាងរលូន និងមានប្រសិទ្ធភាព។ លោកក៏បានលើកទឹកចិត្តឲ្យក្រុមការងារ IT បន្តបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពផ្នែកព័ត៌មានវិទ្យា ដើម្បីឆ្លើយតបនឹងសម័យបច្ចេកវិទ្យាទំនើប និងការអភិវឌ្ឍន៍របស់ប្រទេសជាតិ។

លោកបានសម្ដែងការជឿជាក់ថា ក្រុមការងារ IT នឹងបន្តធ្វើការយ៉ាងសកម្ម បំពេញភារកិច្ចដោយស្មោះត្រង់ និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីជួយលើកកម្ពស់សមត្ថភាពការងាររបស់គណបក្សប្រជាជនកម្ពុជា ឲ្យកាន់តែរីកចម្រើន និងរឹងមាំជាបន្តទៀត៕
អត្ថបទ៖ សំណាង


-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


