ព័ត៌មានជាតិ
អភិបាលខណ្ឌឫស្សីកែវ ស្នើពលរដ្ឋបញ្ឈប់ការយកដីសាធារណៈធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន
លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានស្នើឲ្យពលរដ្ឋបញ្ឈប់ការយកដីសាធារណៈរបស់រដ្ឋធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន ដោយឲ្យរុះរើជាបន្ទាន់នូវលំនៅឋាន សំណង់ទាំងឡាយណាដែលសង់លើផ្លូវ បើមិនដូច្នោះ រដ្ឋបាលខណ្ឌ នឹង ចាត់វិធានការតាមផ្លូវច្បាប់។

ការស្នើនេះក្នុងឱកាស លោក ជិន ប៊ុនធឿន បានដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យរៀបចំផ្លូវបេតុង ស្ថិតនៅក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ដើម្បីត្រៀមរៀបចំធ្វើអនាម័យ បរិស្ថាន ដោយដាក់គ្រឿងចក្រឈូសសម្អាតដីពង្រីកផ្លូវ និងដាក់បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ កាលល្ងាចថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥។


លោក លន់ សុភ័ណ្ឌ ពលរដ្ឋរស់នៅជាប់ផ្លូវបេតុងខាងលើ បានបង្ហាញការគាំទ្រចំពោះការចុះពិនិត្យរបស់អាជ្ញាធរដោយលើកឡើងថា ការដាក់បង្គោលភ្លើង និងពង្រីកផ្លូវ នឹងជួយឲ្យការធ្វើដំណើរពេលរាត្រីមានសុវត្ថិភាពជាងមុន។ លោក រីករាយចូលរួមជាមួយអាជ្ញាធរ ដើម្បីអភិវឌ្ឍន៍សហគមន៍ឲ្យកាន់តែប្រសើរ។
ដោយឡែក អ្នកស្រី ជុំ អូន ជាពលរដ្ឋ បានលើកឡើងដែរថា អ្នកស្រី យល់ព្រមសហការជាមួយអាជ្ញាធរ ដើម្បីធ្វើការអភិវឌ្ឍន៍។ បើមានផ្លូវស្អាត និងភ្លើងបំភ្លឺចេញចូលលំនៅឋាន អ្នកស្រី ក៏ងាយស្រួលជាងមុន និងមានសុវត្ថិភាពផងដែរ។



ជាមួយគ្នានេះ ពលរដ្ឋភូមិឃ្លាំងសាំង បានបង្ហាញការគាំទ្រចំពោះចំណាត់ការរដ្ឋបាលខណ្ឌ និងបានពេញចិត្តក្នុងការចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីរួមចំណែករក្សាបរិស្ថាន និងបង្កើនសោភ័ណភាពសហគមន៍របស់ខ្លួន៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


