សន្តិសុខសង្គម
សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម ២នាក់ នៅខណ្ឌច្បារអំពៅ ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ
គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដោយសហការជាមួយ កម្លាំងជំនាញនៃស្នងការរាជធានីភ្នំពេញ និងមានការសម្របសម្រួល កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ បានចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ បង្កប់បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅក្នុងទីតាំងផ្ទះលេខ៧២ ផ្លូវសាន់រ៉យ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងឃាត់ខ្លួន ជនជាតិវៀតណាមចំនួន ២នាក់។

ក្នុងប្រតិបត្តិការបង្កា្របនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបុរស ជនជាតិវៀតណាមចំនួន ២នាក់៖ ១.ឈ្មោះ PHAN THANH DAT និង ២.ឈ្មោះ PHAN HUU KHANH, ដោយបានដកហូតវត្ថុតាងរួមមាន កុំព្យូទ័រប្រភេទ All in one ចំនួន ៤គ្រឿង Monitor ចំនួន ២០គ្រឿង និងម៉ាស៊ីន CPU ចំនួន ៧គ្រឿង។ ផ្អែកតាមរបាយការណ៍ស្រាវជ្រាវរបស់ សមត្ថកិច្ចជំនាញ បុរសជនជាតិវៀតណាមទាំង២ ត្រូវបានសង្ស័យថា ជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើល្មើសច្បាប់ រួមមាន ការប្រព្រឹត្តល្បែងសុីសង ខុសច្បាប់ (ហ្គេមអនឡាញ), ការក្លែងឯកសារសាធារណៈសម្រាប់បម្រើការឆបោកជនជាតិវៀតណាម, និងការឆបោកក្រោមរូបភាពជា គម្រោងវិនិយោគ។
បច្ចុប្បន្ន ជនសង្ស័យជនជាតិវៀតណាម ទាំង២នាក់ ព្រមទាំងវត្ថុតាង ដែលសមត្ថកិច្ចរឹបអូសបាន ត្រូវបានប្រគល់ជូនស្នងការដ្ឋានគរបាល រាជធានីភ្នំពេញ ដើម្បីឱ្យសមត្ថកិច្ចជំនាញបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញ យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទូទាំងប្រទេស ដោយមានការចូលរួមអនុវត្តសកម្មភាពពីក្រសួង ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា និងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


