សន្តិសុខសង្គម
នគរបាលខណ្ឌដង្កោ បង្រ្កាបក្មេងទំនើង០២នាក់ ចំណោមបក្ខពួក ០៧នាក់ ពាក់ព័ន្ធករណីហិង្សានៅភូមិខ្វា
ក្មេងទំនើង០២នាក់ ក្នុងចំណោមបក្ខពួក ០៧នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្តោយធ្វើសកម្មភាពប្រើប្រាស់ហិង្សាលើជនរងគ្រោះ នៅចំណុចភូមិខ្វា បណ្តាលអោយរងរបួស។ ការបង្ហាញមុខនេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ០៩ព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៦ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ផ្ទាល់តែម្តង។

ជនសង្ស័យទាំង០២នាក់ មានឈ្មោះ រ៉ាត់ សុផានុត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ , ២ ឈ្មោះ វិចិត្រ ចុងអ៊ីម ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ជនសង្ស័យ និងបក្ខពួកចំនួន០៥នាក់ទៀត ពិតជាបានធ្វើសកម្មភាពប្រើដុំថ្ម , ដែកបំពង់ទីបមូល និងប្រើដៃព្រួតគ្នាវ៉ៃទៅលើជនរងគ្រោះ និងឈ្មោះ ងឹម សម្បត្តិ បណ្តាលឱ្យរងរបួសស្រាលប្រាកដមែន។

បច្ចុប្បន្ន សមត្ចកិច្ចឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់។


គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអាធ្រាតឈានចូលងៃទី២៣ ខែមករា ឆ្នាំ២០២៦ ជនរងគ្រោះនាំ បានជិះម៉ូតូ០១គ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IY-1953 ឌុបក្មួយ ចេញពីធ្វើការនៅកោះពេជ្រ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងគោលបំណងមកបន្ទប់ជួល ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ លុះពេលជនរងគ្រោះជិះម៉ូតូឌុបគ្នាមកជិតដល់បន្ទប់ជួល ស្រាប់តែមានជនសង្ស័យមានគ្នាចំនួន០៧នាក់ បានធ្វើសកម្មភាពយកដុំថ្មគប់មកលើជនរងគ្រោះ បណ្តាលឱ្យត្រូវមួកសុវត្ថិភាព ពេលនោះជនរងគ្រោះក៏បានឈប់ម៉ូតូ រួចក្រុមជនសង្ស័យក៏បាននាំគ្នារត់ទៅលោតធាក់ជនរងគ្រោះបណ្តាលឲ្យដួលម៉ូតូ ហើយក្រុមជនសង្ស័យបានធ្វើសកម្មភាពប្រើដែកបំពង់ទីបមូល , ដុំថ្ម ព្រួតគ្នាវាយទៅលើជនរងគ្រោះទាំង២នាក់ បណ្តាលអោយរងរបួស រួចជនសង្ស័យក៏នាំគ្នារត់គេចខ្លួនបាត់។


រហូតមកដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង០៥និង៣០នាទីល្ងាច ជនរងគ្រោះកំពុងឈរនៅខាងមុខបន្ទប់ជួល ក៏ឃើញក្រុមជនសង្ស័យខាងលើ បានដើរកាត់មុខបន្ទប់ជួលរបស់ជនរងគ្រោះ ហើយស្រែកគំរាមកំហែងទៅលើជនរងគ្រោះថែមទៀត ទើបជនរងគ្រោះទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ឲ្យជួយមកអន្តរាគមន៍ ឃាត់បានជនសង្ស័យ០២នាក់ ភ្លាមៗ នៅទីតាំងខាងលើតែម្តង៕ អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


