សន្តិសុខសង្គម
សកម្មភាពកងរាជអាវុធហត្ថ ជួយចម្លងសិស្សចេញពីសាលា ទទួលបានការគាំទ្រពីមហាជន
បន្ទាប់ពីសាលារដ្ឋ និងឯកជនបានបើកដំណើការរៀនសូត្រឡើងវិញមកគឺមានសិស្សចូលសិក្សាយ៉ាងច្រើនហើយដែលមហាជនមានការពេញចិត្ត និងគាំទ្រនោះដោយសារតែឃើញសកម្មភាពរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញបានជួយចម្លងសិស្សឆ្លងផ្លូវការពារកុំឲ្យគ្រោះថ្នាក់ដល់អាយុជីវិតកូនចៅប្រជាពលរដ្ឋ។

ការគាំទ្រ និងកោតសសើពីមហាជននេះគឺធ្វើឡើងតាមតុការហ្វេ និងតាមទីសាធារណះពិសេសក្បែសាលារៀនដែលមហាជនលោកបានឃើញកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំង ១៤ ខណ្ឌបានដាក់កម្លាំងចម្លងសិស្សតាមសាលារដ្ឋ និងឯកជន ខណៈដែលប្រមុខរាជរដ្ឋាភិបាលលោកបានប្រកាសឲ្យបើកសាលារៀនទូទាំងប្រទេស។

អ្វីដែលមហាជនកោតសសើរ និងមានការគាំទ្រគឺនៅពេលសិស្សចេញពីរៀន មានកម្លាំងកងរាជអាវុធហត្ថតាមបណ្តាខណ្ឌក្នុងរាជធានីភ្នំពេញ ជួយចម្លងសិស្សឆ្លងផ្លូវដែលងាយ និងគ្រោះថ្នាក់ពេលសិស្សតូចៗឆ្លងផ្លូវហើយរថយន្តភាគច្រើនលោកមិនបានគឹតពីកត្តាគ្រោះថ្នាក់ពេលសិស្សឆ្លងផ្លូវ។

កន្លងមកពេលសិស្សចេញពីសាលាគឺគេតែងតែឃើញសិស្សសាលាទាញបារ៉ាស់ដាក់កាត់ទទឹងផ្លូវដើម្បីឲ្យសិស្សឆ្លងផ្លូវប៉ុន្តែអ្នកបើកបរមួយចំនួនមិនសូវឈប់ព្រោះមិនខ្លាចសិស្សសាលាដែលយកបារ៉ាស់មកបិទផ្លូវ។ប៉ុន្តែខុសប្លែកពីកម្លាំងកងរាជអាវុធហត្ថចុះចម្លងសិស្សឆ្លងផ្លូវគឺអ្នកដំណើមិនហ៊ានបំពានឡើយ។

មហាជនកោតសសើដល់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលបានដាក់កម្លាំងជួយចម្លងសិស្សឆ្លងផ្លូវធ្វើឲ្យអាណាព្យាបាលសិស្សលែលបារម្មណ៍ពីការគ្រោះថ្នាក់ដល់កូនចៅពួកគាត់៕
អត្ថបទៈ នរា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


