សន្តិសុខសង្គម
ចោទប្រកាន់ និងឃុំខ្លួនម្ចាស់គ្រឿងញៀន ១៦៧គីឡូក្រាម
លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា តំណាងអយ្យការបានបន្តនីតិវិធីរបស់ខ្លួនតាមតាមច្បាប់ដោយបានបេីកការស៊េីបសួរ ពីបទរក្សាទុក និងដឹកជញ្ជូន ដោយខុសច្បាប់នូវសារធាតុញៀន និងបទកាន់កាប់ ប្រេីប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ ទៅលើបុរសជនជាតិកាណាដា។ ជនជាប់ចោទឈ្មោះ FU YONG QING ភេទប្រុស សញ្ជាតិកាណាដា អាយុ ៥០ ឆ្នាំ។

សូមរំឭកថា សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីរក្សាទុក នឹងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនមួយករណី ដោយធ្វើការឃាត់ខ្លួនជនសង័្សយជនជាតិកាណាដាម្នាក់ និងរឹបអូសគ្រឿងញៀនជាង ១៦៧ គីឡូក្រាម និងអាវុធខ្លី ដែលផ្ញើតាមកញ្ចប់ប្រៃសណីមកកាន់កម្ពុជា។
ការបង្ក្រាបបានធ្វើឡើងតាំងពីថ្ងៃទី ២៧ ខែតុលា ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ទើបសមត្ថកិច្ចនៃមន្ទីប្រឆាំងបទល្មើសបានចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបឧក្រិដ្ឋជនរក្សាទុក ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន នៅ៣គោលដៅ ផ្សេងគ្នាជាបន្តបន្ទាប់។

គោលដៅទី១-នៅចំណុចក្រុមហ៊ុនដឹកជញ្ជូន ស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។គោលដៅទី២-ចំណុចបន្ទប់លេខ ៤១២១ ខុនដូជិតកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ និង គោលដៅទី៣-នៅបន្ទប់ 13AD និង 13AE ខុនដូរ នៅផ្លូវលេខ៣០២ សង្កាត់បឹងកេងកង លទ្ធផល ៖
ឃាត់ខ្លួនជនសង្ស័យ៖ ១នាក់ :
ឈ្មោះ FU YONG QING ភេទប្រុស សញ្ជាតិកាណាដា កើតថ្ងៃទី 11/11/1969 កាន់លិខិតឆ្លងដែនការណាដា លេខ: AC790143 ។
ចាប់យកវត្ថុតាង :
១. អ៊ិចស្តាស៊ីគ្រាប់(MDMA) ពណ៍ផ្កាឈូក ៨៥,៩២២គ្រាប់ ស្មើទម្ងន់ 28,354.54g
២. អ៊ិចស្តាស៊ីគ្រាប់(MDMA) ពណ៍ប្រផេះ ១៥៤,៤៧៤គ្រាប់ ស្មើទម្ងន់ 60,244.99g
៣. អ៊ិចស្តាស៊ីម្សៅ(MDMA) កញ្ចប់រូបសេះ F3 ទម្ងន់ 50,022.72g
៤. អ៊ិចស្តាស៊ីក្រាម(MDMA) ទម្ងន់ 24,700.81g
៥. នីមេតាហ្សេប៉ាម(Nimetazepam) ៩,៧៥០គ្រាប់ ស្មើទម្ងន់ 1,733.40g
៦. មេតំហ្វេតាមីន(ICE) ទម្ងន់ 98.97g
៧. កេតាមីន (Ketamine) 2,320g
សរុបរួម ១៦៧ គ.ក្រ ៤៧៥.៤៣ក្រាម និងចាប់យកសម្ភារៈ អាវុធខ្លី ១ដើម (គ្រាប់ ៦) ជញ្ជីង ១គ្រឿង រថយន្ត ១គ្រឿង និងមានសម្ភារ:មួយចំនួនទៀត។ តាមបទចោទប្រកាន់ខាងលើ ចៅក្រមសើបសួរនឹងចេញដីកាឃុំខ្លួនជនត្រូវចោទដើម្បីរងចាំការកាត់ទោស៕
អត្ថបទៈ មករា
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


