Connect with us

សន្តិសុខសង្គម

ទោះ​សមត្ថកិច្ច​ជូនដំណឹង​ ឬ ចុះ​រុះរើ​យ៉ាងណា​ អាជីវករ​មួយ​ចំនួន​នៅតែ​បន្ត​លក់​កណ្តាល​ទ្រូងផ្លូវ​ខាងលិច​ផ្សារណាត់​

បានផុស

នៅ

បាត់ដំបង ៖ បើ​ទោះបី​ជា​កន្លងមក មានការ​ខិតខំ​ប្រឹងប្រែង​ពី​សំណាក់​អាជ្ញាធរ ខេត្ត​.​ក្រុង ក៏ដូចជា​សមត្ថកិច្ច ក្នុងការ​ជូនដំណឹង និង​ចុះ​រុះរើ​យ៉ាងណាក៏ដោយ ក៏​មិន​ខុស​អី​ទៅនឹង​ការ​វៀច​ចក​កណ្តាលទន្លេ​យ៉ាង​ដូច្នេះ​ដែរ​។​

​គួរ​បញ្ជាក់​ថា កន្លងមក​គេ​ស​ង្កេត​ឃើញ​លោក ផេង សិទ្ធី អភិបាលក្រុង​បាត់ដំបង បាន​ដឹកនាំ​កម្លាំង ចុះ​វាស់វែង និង​បាញ់ថ្នាំ​កំណត់​ទីតាំង​ឲ្យ​អាជីវករ លក់​ត្រឹមតែ​លើ​ចិញ្ចើមផ្លូវ​ប៉ុណ្ណោះ ដោយ​មិន​អនុញ្ញាត​ឲ្យ​លក់​នៅ​លើ​ទ្រូងផ្លូវ​ឡើង ដែល​ជា​ការ​បង្ក​បញ្ហា​នូវ​ការកកស្ទះ​ជាដើម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រាល់​បញ្ហា​នេះ​ដែរ សមត្ថកិច្ច​ក៏​ធ្លាប់បាន​ចុះ​ប្រមូលយក​នូវ គ្រែ តុ ឬ ឆ័​ត្រ ដែល​ក្រុមអាជីវករ​ទុកចោល​ពាសវាល​ពាសកាល គ្មាន​សណ្តាប់ធ្នាប់ នៅតាម​ទីសាធារណ​:​ជាដើម ដើម្បី​ឲ្យ​ពួកគាត់​បញ្ឈប់​នូវ​ការលក់​លើ​ទ្រូងផ្លូវ​តទៅទៀត​។​

​លោក​អភិបាលក្រុង ផេង សិទ្ធី បាន​បញ្ជាក់​ថា កន្លងមក​លោក និង​ក្រុមការងារ​ទាំងអស់ បាន​ព្យាយាម​យ៉ាងខ្លាំង​ក្នុងការ​រៀបចំ​សណ្តាប់ធ្នាប់​ជុំវិញ​ផ្សារណាត់ និង​កន្លែង​ផ្សេងៗ ប៉ុន្តែ​អស់លោក​អាជីវករ​មិន​ព្រម​អនុវត្ត​តាម​ការណែនាំ​ទាល់តែសោះ គឺ​ការងារ​នេះ​មិន​ខុស​អី​នឹង​ការ​វៀច​ចក​នៅ​កណ្តាលទន្លេ​អញ្ចឹង ព្រោះ​ក្រោយ​ការរៀបចំ​បាន​យ៉ាង​ស្អាត​ប្រហែល​២ ទី​៣ ថ្ងៃ​ប៉ុណ្ណោះ គឺ​ពួកគាត់​បាន​រំកិល​ចូលទៅ​លើផ្លូវ​វិញ​ដដែល ព្រោះ​ទីតាំង​ខាងលិច​ផ្សារណាត់​នេះ គឺមាន​ការ​លូត​ទៅលើ​ផ្លូវ​ប្រសព្វ​សឹង​ពាក់កណ្តាល​ទៅហើយ ដែល​ធ្វើអោយមាន​ការកកស្ទះ​ចរាចរ​រាល់ថ្ងៃ​។​

​ទោះបីជា​មានការ​រិះគន់​ពី​សំណាក់​ប្រភព​នានា មកលើ​អាជ្ញាធរ យ៉ាងណាក៏ដោយ ក៏​លោក​នឹង​ព្យាយាម​ធ្វើការ​រឿងនេះ​បន្តទៀត ដើម្បីអោយ​ក្រុង​បាត់ដំបង មាន​សោភ័ណភាព ។​

​មាន​ប្រភព​ក្រៅផ្លូវការ​មួយ​បាន​ចោទ​សួរថា ទី​ផ្សារ​ខាងលើនេះ គឺមាន​សៀវភៅ​បន្ទុក​ត្រឹមត្រូវ ដូច្នេះ​គេ​បាន​សំណូមពរ​ដល់​អាជ្ញាធរ មេត្តា​សាកល្បង​ឆែក​សៀវ​ទៅ​បន្ទុក​មើលថា តើ​អ្នកគ្រប់គ្រង​ផ្សារ បានកំណត់​ឲ្យ​អាជីវករ​លក់​នៅលើ​ទ្រូងផ្លូវ​ដែរឬទេ ហេតុអ្វី​បានជា​ពួកគាត់​មិន​ស្តាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​ទាល់តែសោះ​បែបនេះ​?៕

អត្ថបទ ៖ សោ និយម​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម