សន្តិសុខសង្គម
បុរស ២ នាក់ នេសាទមិនសូវសមប្រកប បែរជាទៅជួញដូរគ្រឿងញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន
បុរសពីរនាក់ ដែលគេស្គាល់ជាអ្នកនេសាទក្នុងសមុទ្រ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដោយជាប់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនខុសច្បាប់ ក៏បានដកហូតនូវវត្ថុតាងគ្រឿងញៀនមួយចំនួនផងដែរ។

យោងតាមប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២១ បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ដោយដកហូតវត្ថុតាងមួយចំនួននិ ងឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់រួមមាន ១. ឈ្មោះ កើត រ៉ាន់ ភេទប្រុស អាយុ ២០ ឆ្នាំ, ២. ឈ្មោះ ញ៉ែត តី ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនសង្ស័យទាំងពីរនាក់ជាកម្មករនេសាទ រស់នៅភូមិភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។


ចំពោះករណីនេះ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ខាន់ សុផល ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកែប ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សេង ណារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


