សន្តិសុខសង្គម
ខឹងម្ដាយស្ដីបន្ទោស ទាញដែកវាយម្ដាយរងរបួសធ្ងន់ និងដុតផ្ទះឆេះខ្ទេច
បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីប្រើអំពើហិង្សាលើម្ដាយចុងបណ្ដាលឲ្យរងរបួសធ្ងន់ និងដុតបំផ្លាញផ្ទះខ្លួនឯងឆេះខ្ទេច ដោយសារខឹងម្ដាយចុងស្ដីបន្ទោស។
ករណីហិង្សានិងដុតបំផ្លាញផ្ទះនេះ បានកើតឡើងកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង២១និង១០នាទី នៅចំណុចវត្តភ្នំស្លឹក ស្ថិតក្នុងភូមិបឹងអំពិល ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានអោយដឹងថា ជនល្មើសឈ្មោះ ណាត មករា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅចំណុចកើតហេតុ។

ប្រភពបានបន្តថា ជនល្មើសបានធ្វើសកម្មភាពយកដែកប្រវែង១ម៉ែត្រ វាយទៅលើម្ដាយចុងរបស់ខ្លួនឈ្មោះ សុខ យីម អាយុ៥៨ឆ្នាំ បណ្ដាលអោយបាក់ដៃខាងស្ដាំ របួសខ្នងជើងខាងស្ដាំ និងបែកក្បាលផ្នែកខាងស្ដាំ (រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យខេត្ត)។
ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានដុតបំផ្លិចបំផ្លាញលំនៅឋានរបស់ខ្លួនមានទំហំ ៣ម៉ែត្រ x ៤ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសីជញ្ជាំងស័ង្កសី ព្រមទាំងឆេះម៉ូតូចាស់ចំនួន០២គ្រឿង ខូចខាតទាំងបស្រុង ។
បន្ទាប់ពីបង្ករហេតុ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យយកមកកាន់អធិការដ្ឋាននគរបាលស្រុករតនមណ្ឌល និងរៀបចំសំណុំរឿង ដើម្បីបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


