សន្តិសុខសង្គម
Ah Gi Leader ល្បីខាងលក់អនឡាញ បើករថយន្តប៉ះគ្នាបន្តិចបន្តួចជជែកយកត្រូវរៀងខ្លួន
ភ្នំពេញ ៖ Ah Gi Leader ដែលកំពុងល្បីក្នុងបណ្តាញសង្គមលក់ឡេអនឡាញបានបើករថយន្តជួបគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចតែជជែកយកត្រូវរៀងខ្លួន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

រថយន្តមួយគ្រឿងម៉ាកFord RANGER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BB 5295 បើកបរដោយនារីម្នាក់។ ចំណែករថយន្តមួយគ្រឿងទៀតរបស់ Ah Gi Leader ម៉ាកMclaren. ពណ៌ត្រួយចេក ពាក់ស្លាកលេខកម្ពុជា AHGI 9899។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តទាំងពីរគ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែកៀរគ្នាបណ្តាលឲ្យរងការខូចខាតបន្តិចបន្តួចតែមិនមានមនុស្សរងរបួសនោះទេ។

បើតាមភាគីខាងរថយន្តម៉ាកFord RANGER ថា រថយន្តរបស់អាជីបើកវ៉ាស្តាំហើយមកកៀររថយន្តគាត់ទើបរងការខូចខាតបែបនេះ។

តែចំពោះភាគីខាងអាជីវិញ ប្រាប់ឱ្យដឹងថា រថយន្តម៉ាកFord RANGER បើកមកកៀររថយន្តនាង។ ជុំវិញករណីខាងលើភាគីទាំងសងខាងបានជជែកយកតែត្រូវរៀងខ្លួន។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចកើតហេតុនិងធ្វើការសម្របសម្រួលភាគីទាំងសងខាងអស់រយៈពេលយ៉ាងយូរ ទើបភាគីខាងរថយន្ត Ford RANGER ធ្វើការសុំទោសដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
ដោយ ៖ សុខា

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


