សន្តិសុខសង្គម
ឆក់ខ្សែភ្លើងស្លាប់ពេលបិទតូប លុះព្រឹកឡើងទើបមានការភ្ញាក់ផ្អើល
បាត់ដំបង ៖ បុរសម្នាក់ដែលមានមុខរបរជាជាងជួសជុលទូរស័ព្ទ ត្រូវបានចរន្តអគ្គិសនីឆក់ស្លាប់នៅក្នុងតូបជួសជុលទូរសព្ទរបស់ខ្លួន ខណៈពេលដែលកំពុងរៀបចំបិទតូប។ ការភ្ញាក់ផ្អើលនេះ បានកើតឡើង នៅវេលាម៉ោង៦ និង៣០ នាទី ព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង គឺនៅពេលដែលក្រុមគ្រួសារទៅបើកតូបដើម្បីលក់ដូរ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សេង ចន្ឌី ភេទប្រុស អាយុ៤២ឆ្នាំ មានមុខរបរជាជាងជួសជុលទូរស័ព្ទ រស់នៅភូមិ សង្កាត់កើតហេតុខាងលើ។

ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារឲ្យដឹងថា នៅពេលពួកគាត់មកបើកតូបលក់ដូរ ហើយក៏មានការភ្ញាក់ផ្អើល ពេលបើកតូបឡើង ឃើញជនរងគ្រោះដេកស្លាប់នៅក្នុងតូបម្នាក់ឯង។

នៅក្នុងហេតុការណ៍នេះ សាក្សីម្នាក់ឈ្មោះ ងួន សុផា បាននិយាយថា នៅព្រឹកនោះ ពេលគាត់កំពុងរៀបចំឥវ៉ាន់ដើម្បីលក់ដូរ គឺក្មួយស្រីជនរងគ្រោះបានហៅឲ្យទៅជួយបើកតូបរបស់ពូ (តូបជនរងគ្រោះ) ហើយពេលគាត់គាស់តូបឡើង ស្រាប់តែឃើញឈ្មោះ ចន្ធី ដេកស្លាប់នៅក្នុងតូបលើខ្សែចរន្តអគ្គិសនី តែគាត់មិនបានដឹងពីមូលហេតុនោះទេ ទើបមានការភ្ញាក់ផ្អើលតែម្ដង។
សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនរងគ្រោះអាចស្លាប់ដោយសារខ្សែភ្លើងឆក់ ព្រោះមានស្នាមរលាកខ្លោចនៅនឹងបានដៃ ដោយបច្ចុប្បន្នសព ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យហើយ៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


