សន្តិសុខសង្គម
ស្រ្តីម្នាក់ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននៅលើស្ពានព្រះមុនីវង្សថ្មី
មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើកំណាត់ស្ពានព្រះមុនីវង្សថ្មី បន្ទាប់ពីមានស្ត្រីម្នាក់ផឹកស្រវឹងស្រារហូតឡើងលើបង្កាន់ដៃស្ពានប៉ុនប៉ងលោតសម្លាប់ខ្លួនប៉ុន្តែត្រូវបានកម្លាំងប្រជាការពារសង្កាត់ច្បារអំពៅទី២ចុះទៅជួយឃាត់ទាន់។

យោងតាមប្រភពព័ត៌មានពីលោក ជូ ចាន់នី ជំនួយការសង្កាត់ច្បារអំពៅទី២បានឲ្យដឹងថា កាលពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី៩ ខែមករានេះ មានស្ត្រីម្នាក់ក្នុងវ័យ៣០ឆ្នាំជាងបានឡើងទៅឈរនៅបន្ទាស្ពានព្រះមុនីវង្សថ្មី ស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ប្រុងលោតសម្លាប់ខ្លួន ធ្វើឲ្យអ្នកធ្វើដំណើនាំគ្នាឈប់មើលព្រមទាំងណែនាំឲ្យបញ្ឈប់ការគិតខ្លីធ្វើអតឃាត ប៉ុន្តែស្ត្រីរងគ្រោះនៅតែឈរមិននិយាយស្តីហើយព្យាយាមលោតសម្លាប់ខ្លួនដដែល។ភ្លាមៗនោះកម្លាំងប្រជាការពារសង្កាត់ច្បារអំពៅទី២ដែលស្ថិតនៅព្រំប្រទល់ជាប់នឹងសង្កាត់ច្បារអំពៅទី១ បាននាំគ្នារត់ទៅចាប់ស្ត្រីគិតខ្លីបានដោយជោគជ័យ រួចនាំមកកាន់ទីស្នាក់ការប៉ុស្តិ៍ច្បារអំពៅទី១ ដើម្បីជូនដំណឹងទៅក្រុមគ្រួសារឲ្យមកទទួលយកទៅផ្ទះ។ ទោះបីជាយ៉ាងណាក៏ស្ត្រីគិតខ្លីមិនព្រមប្រាប់ពីអត្តសញ្ញាណនិងលំនៅដ្ឋានឡើយ ដោយនៅតែសម្រក់ទឹកភ្នែក។

យោងតាមប្រភពលោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១បានប្រាប់ថា តំបូងឡើងស្ត្រីរូបនេះប្រាប់ថា ផ្ទះសម្បែងគាត់នៅផ្សារប៉េ សេ បឹងទំពន់ ហើយបន្ទាប់មកក៏លែងនិយាយរហូត។ លោកចៅសង្កាត់បានអំពាវនាវដល់បងប្អូនសាច់ញាតិស្ត្រីខាងលើសូមមកទទួលយកស្ត្រីគិតខ្លីនេះផង៕
អត្ថបទ៖ នរា

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


