សន្តិសុខសង្គម
ពលករខ្មែរជាង១២០នាក់ទៀតត្រូវបានអាជ្ញាធរថៃបញ្ជូនត្រឡប់មកវិញតាមច្រកអូរអន្លក់ ខេត្តបាត់ដំបង
ពលករខ្មែរចំនួន១២៤នាក់ទៀតត្រូវបានថៃចាប់បានបញ្ជូនឲ្យត្រឡប់មកកម្ពុជាតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នេះបើតាមការឲ្យដឹងរបស់ការិយាល័យផ្សព្វផ្សាយអប់រំនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។

យោងតាមការឱ្យដឹងពីកម្លាំងសមត្ថកិច្ចប្រចាំមាត់ច្រក់ព្រំដែនបានបញ្ជាក់ថា ពលករដែលអាជ្ញាធរថៃបញ្ជូនមកកម្ពុជាវិញសរុបមានចំនួន១២៤នាក់(ស្រី៤៩នាក់និងក្មេង២២នាក់) ។ ពួកគេត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការសួរនាំបន្ទាប់ពីមកដល់ដោយកត់ឈ្មោះចុះកំណត់ហេតុនិងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវីដ១៩ រួចក្រុមគ្រូពេទ្យធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ តែអវិជ្ជមានទាំងអស់។
ក្នុងចំណោមពលករទាំង១២៤នាក់បានចាក់វ៉ាក់សាំងចំនួន៩២នាក់(ស្រី៣៦នាក់និងក្មេង១៦នាក់)ចំណែកពលករចំនួន៣២នាក់ដែលមិនបានចាក់វ៉ាក់សាំង(ស្រី១៣នាក់និងក្មេង៦នាក់)ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ស្រុកសំពៅលូន ។

ពលករចំណាកស្រុកទាំងនោះបានឲ្យដឹងថា ការធ្វើចំណាកស្រុកខុសច្បាប់ពេលនេះ គឺធ្វើឡើងនៅតាមច្រករបៀងតូចៗនៃព្រំដែនប្រទេសទាំងពីរហើយភាគច្រើនគឺពលករត្រូវបានមេខ្យល់បញ្ចុះបញ្ចូលឲ្យទៅរកការងារធ្វើវិញ ។ បើតាមអាជ្ញាធរខេត្តព្រំដែនជាប់ប្រទេសថៃ បើទោះបីជាពលករអាចឆ្លងដែនទៅដល់ទឹកដីប្រទេសថៃ ក៏ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនបញ្ជូនមកកម្ពុជាវិញជាបន្តបន្ទាប់ដែរ៕
អត្ថបទ៖ ណារី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


