សន្តិសុខសង្គម
បើកត្រាក់ទ័រភ្ជួរដីប៉ះគ្រាប់មីនផ្ទុះរបួសតៃកុងម្នាក់
បុរសម្នាក់បានរងរបួសធ្ងន់ខណៈកំពុងបើកត្រាក់ទ័រភ្ជួររាស់ដីចំការសុខៗស្រាប់តែប៉ះចំគ្រាប់មីនបណ្តាលឲ្យផ្ទុះរង្គើដី បង្ករការភ្ញាក់ផ្អើលពេញកន្លែងកើតហេតុ។ករណីនេះបានកើតមានឡើងនៅម៉ោង៩និង៣៦នាទីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំនុចភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ត្រាក់ទ័រនេះបានភ្ជួរដីចំការ ហើយប៉ះត្រូវគ្រាប់មីនមិនទាន់ផ្ទុះ នេះជាយុទ្ធភណ្ឌបន្សល់ពីសម័យសង្គ្រាម។បន្ទាប់ពីកើតហេតុភ្លាមជនរងគ្រោះត្រូវបានក្រុមប្រជាពលរដ្ឋនាំគ្នាលើកចេញពីកន្លែងកើតហេតុ ហើយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្លីនិកសេតេ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះគឹម ហ៊ីម ភេទប្រុសអាយុ៣៤ឆ្នាំស្នាក់នៅកន្លែងកើតហេតុ មានមុខរបរស៊ីឈ្នួលបើកបរត្រាក់ទ័រ មានស្រុកកំណើតស្រុកកោះសូទិន ខេត្តកំពង់ចាម។នៅកន្លែងកើតហេតុគេបានឃើញត្រាក់ទ័រ ឆេះខូចផ្នែកខាងមុខធ្ងន់ធ្ងរ៕
អត្ថបទ៖ ស៊ុយ ចាន់ធា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


