ព័ត៌មានជាតិ
សំណល់ពីសង្គ្រាម ផ្ដាច់ជីវិតកសិករម្នាក់ពេលកំពុងភ្ជួរដីចម្ការ
គ្រាប់មីនតោនមួយគ្រាប់ដែលសល់ពីសង្គ្រាមបានផ្ដាច់ជីវិតបុរសជាកសិករម្នាក់ពេលបញ្ជូនដល់មន្ទីរពេទ្យ ខណៈជនរងគ្រោះកំពុងបើកត្រាទ័រភ្ជួរដីចម្ការរបស់ខ្លួន។

ករណីផ្ទុះមីនតោនបណ្ដាលឲ្យកសិករម្នាក់បាត់បង់ជីវិតនេះ បានកើតឡើងនៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចដីចម្ការមួយកន្លែងស្ថិតក្នុងភូមិរស្មីសង្ហារ ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឲ្យដឹងតាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននៅព្រឹកថ្ងៃទី១៤កក្កដានេះថា ជនរងគ្រោះជាអ្នកបើកត្រាក់ទ័រភ្ជួរដីមានឈ្មោះ ផុន សុភី បានដាច់ជើងម្ខាង និងបានស្លាប់នៅមន្ទីរពេទ្យខេត្តបាត់ដំបង ចំណែកត្រាក់ទ័រភ្ជួរដីខូចខាតទាំងស្រុង។

លោក ហេង រតនា បញ្ជាក់ថា ករណីនេះ គឺជាករណីផ្ទុះមីនតោនសល់ពីសង្គ្រាមកេីតឡេីងនៅពេលជនរងគ្រោះកំពុងភ្ជួរដីចម្ការរបស់គាត់។ លោកក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសព និងសូមវិញ្ញាណខន្តសពបានទៅកាន់ទីឋានបរមសុខកុំបីឃ្លៀងឃ្លាតឡេីយ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


