Connect with us

សន្តិសុខសង្គម

ប្រពន្ធរួមគំនិតជាមួយប្រុសកំណាន់ដាក់ថ្នាំក្នុងកែវស្រាប្ដីយកទៅសម្លាប់

បានផុស

នៅ

ជនសង្ស័យប្រុសស្រីពីរនាក់ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវឃាត់ខ្លួន និងកសាងសំណុំ​រឿង​ចាត់​ការតាមផ្លូវច្បាប់ បន្ទាប់ពីរួមគំនិតគ្នាដាក់ថ្នាំស្មៅក្នុងកែវស្រាជនរងគ្រោះ ហើយយកទៅវាយ​សម្លាប់​កណ្ដាល​ព្រៃកាលពីថ្ងៃទី២០ ខែមករា កន្លងទៅ។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី​៦​ ខែកុម្ភៈ​ ឆ្នាំ២០២២ ចំណុច​ភូមិ​អូរ​កន្ធៀ​ង​វ៉ា ​ឃុំ​ស្ទឹងត្រង់​ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់មានឈ្មោះ ឈឹម ឈន ភេទស្រី អាយុ​៤២​ឆ្នាំ (​ជា​ប្រពន្ធ​ជនរងគ្រោះ​)​ និង​ទី​២​ឈ្មោះ ខៀវ បញ្ញា (​ហៅក្អាត់​) ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ(​ជាប្រុស​កំណាន់​)។

យោងតាមសមត្ថកិច្ចបានបញ្ជាក់ថា កាលពី​ថ្ងៃទី​២០​ ខែមករា ​ឆ្នាំ​២០២២ ជនសង្ស័យ​ជា​ប្រុស​កំណាន់​របស់​ប្រពន្ធ​ជនរងគ្រោះ​ បាន​បបួល​ជនរងគ្រោះ​ផឹក​ស្រា ស រហូតដល់​ជនរងគ្រោះ​ស្រវឹង ហើយបាន​លួច​ដាក់​ថ្នាំ​បាញ់​ស្មៅ​ចូលក្នុង​កែវស្រា​ជនរងគ្រោះ​ ធ្វើ​ឲ្យ​ជនរងគ្រោះ​សន្លប់​បាត់បង់​ស្មារតី ​ក៏​លី​ជនរងគ្រោះ​ទៅក្នុង​ចម្ការ​ដំឡូង​ រួច​យក​ដំបង​វាយ​ថែម​ធ្វើ​ឲ្យ​ជនរងគ្រោះ​ស្លាប់បាត់បង់ ជីវិត​តែម្ដង ។

រហូតដល់ថ្ងៃទី៦ ខែកុម្ភៈ​ ឆ្នាំ២០២២ នេះ ទើបកម្លាំងសមត្ថកិច្ចស្រាវជ្រាវបំបែកសំណុំ​រឿងឃាតកម្ម​នេះ ឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ ដើម្បី​កសាងសំណុំរឿងចាត់ការបន្ត​តាម​នីតិវិធី​ច្បាប់៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៨ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៨ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម