សន្តិសុខសង្គម
ជនសង្ស័យទាំង ៦ នាក់ ជាប់ចោទពីបទឃាតកម្មគិតទុកជាមុន មានទោសជាប់ពន្ធនាគារមួយជីវិត
សមត្ថកិច្ចខេត្តមណ្ឌលគិរី នៅថ្ងៃទី ៨ ខែកុម្ភៈ បាននាំខ្លួនបុរសជនសង្ស័យទាំង ៦នាក់ ទៅកាន់តុលាការដំបូងខេត្តមណ្ឌលគិរីដើម្បីឱ្យព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ទៅលើបទល្មើសឃាតកម្ម និងប៉ុនប៉ងសម្លាប់គ្រួសារ នៅមណ្ឌលគិរី។

បុរសជនសង្ស័យទាំង ៦ នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីការស៊ើបអង្កេតករណីឃាតកម្មទៅលើមនុស្ស ៥ នាក់ និងប៉ុនប៉ងសម្លាប់កុមារម្នាក់ នៅថ្ងៃទី ១ ខែកុម្ភៈ នៅក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ជនសង្ស័យ ទាំងបានចោទថា គ្រួសារជនរងគ្រោះចេះអំពើអាបធ្មប់ និងបានធ្វើអំពើទៅលើក្រុមគ្រួសារពួកគេទើបរៀបចំគំនិតសម្លាប់គ្រួសារជនរងគ្រោះ។

ព្រះរាជអាជ្ញា បានចោទអ្នកទាំង ៦ ពីបទផ្ដើមគំនិត និងឃាតកម្មគិតទុកជាមុនរួមមាន៖
១. រឹម ធា ភេទប្រុស អាយុ ២៨ឆ្នាំ ចោទពីបទ ឃាតកម្មគិតទុកជាមុន ដូចដែលមានចែងតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។
២. នួន វណ្ណា ភេទប្រុស អាយុ ៥៥ឆ្នាំ ចោទពីបទ អ្នកផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន ដូចដែលមានចែងតាមមាត្រា ២៨ និងមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។
៣. ចន្ធី ផ្វិត ភេទប្រុស អាយុ ១៤ឆ្នាំ ចោទពីបទ ឃាតកម្មគិតទុកជាមុន ដូចដែលមានចែងតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។
៤. ចន្ធី ភ្វិត ភេទប្រុស អាយុ ១៨ឆ្នាំ ចោទពីបទ ឃាតកម្មគិតទុកជាមុន ដូចដែលមានចែងតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។
៥. ខ្លឹង ចន្ធី ភេទប្រុស អាយុ ៤១ឆ្នាំ ចោទពីបទ អ្នកផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន ដូចដែលមានចែងតាមមាត្រា ២៨ និងមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។
៦. នឹម រខិន ភេទប្រុស អាយុ ១៨ឆ្នាំ ចោទពីបទ ឃាតកម្មគិតទុកជាមុន ដូចដែលមានចែងតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។ ការចោទប្រកាន់ទាំងនេះមានទម្ងន់ទោសជាប់ពន្ធនាគារអស់មួយជីវិត៕


-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


