សន្តិសុខសង្គម
ជនសង្ស័យបាញ់៥គ្រាប់ សម្លាប់ជនជាតិចិនម្នាក់ នៅព្រះសីហនុ
សេចក្តីរាយការណ៍របស់ក្រុមការងារកម្ពុជាថ្មី ពីក្រុងខេត្តព្រះសីហនុ បានឲ្យដឹងថា នៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង ២១: ៣០នាទី មានករណីឃាតកម្ម មួយកើតឡើង នៅខាងក្រោយសណ្ឋាគារខ្សាច់ស ស្ថិតនៅក្រុម៥ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ បង្កឡើងដោយជនមិនស្គាល់មុខបាញ់ ចំនួន០៥គ្រាប់ ទៅលើជនជាតិចិនម្នាក់ ភេទប្រុស (មិនទាន់បានអត្តសញ្ញាណ) បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង។ ជនរងគ្រោះជិះរថយន្តម៉ាកអូឌី ពណ៌ស ពាក់ស្លាកលេខ ភ.ព 2-AX 1232។ ករណីបាញ់ប្រហារនេះ បណ្តាលឲ្យ ត្រូវដើមដៃខាងឆ្វេង៣កន្លែង កដៃខាងឆ្វេង០១កន្លែង ថ្ងាសខាងឆ្វេង២កន្លែង ទ្រូងស្តាំ០១កន្លែង សៀតផ្កាខាងស្តាំ១កន្លែង ។

ក្រោយបាញ់ប្រហារហើយ ជនសង្ស័យ បានបើករថយន្តម៉ាក Prius ពណ៌ស ពាក់ស្លាកលេខ ភ.ព 2AM 5992 ( រត់គេចខ្លួន )។ ក្រោយកើតហេតុ សមត្ថកិច្ច បានរកឃើញកាំភ្លើងខ្លីចំនួន០១ដើម ម៉ាកZORAKI។
បច្ចុប្បន្ន សាកសពត្រូវបានដឹកយកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងកម្លាំងជំនាញ អ.ហ សហការជាមួយកម្លាំងជំនាញ PL កំពុងធ្វើការស្រាវជ្រាវបន្ត៕
ភ្នាក់ងារព្រះសីហនុ





-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


