សន្តិសុខសង្គម
ប្រទះឃើញគ្រោងឆ្អឹងមនុស្សនៅបាតល្អាងភ្នំ ពេលពលរដ្ឋចុះកើបអាចម៍ប្រចៀវ
ខេត្តបាត់ដំបង៖ គ្រោងឆ្អឹងសាកសពរបស់មនុស្សម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងបាតល្អាងភ្នំដែលមនុស្សម្នាចូលទៅមិនដល់ ខណ:ដែលពួកគេនាំគ្នាធ្វើជណ្តើរចុះទៅបាតល្អាងដើម្បីប្រមូលអាចម៍ប្រចៀវដើម្បីលក់។
ហេតុកការណ៍ដែលធ្វើអោយមានការភ្ញាក់ផ្អើលនេះ កើតឡើងនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ត្រង់ចំណុច ក្នុងល្អាងភ្នំឈូងស្វាយ ស្ថិតក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។




តាមសាក្សីបាននិយាយថា ល្អាងភ្នំនេះកន្លងមកគ្មានអ្នកណាចុះទៅដល់ទេ ដោយសារវាជ្រៅ ហើយងងឹត។ នេះដោយសារតែពលរដ្ឋចង់បានអាចប្រចៀវយកមកប្រើប្រាស់ ទើបនាំគ្នាវ៉ៃឈើធ្វើជណ្តើរដើម្បីចុះទៅបាតល្អាង ក៏បានប្រទះនិងគ្រោងឆ្អឹងមនុស្សនេះតែម្តង។
ក្រោយពីកម្លាំងការិយាល័យ បច្ចេកទេសវិទ្យាសាស្ត្រ និងកោសល្យវិច័យ ចុះទៅពិនិនិងផ្គុំរូបរាងរួចមក ក៏បានសន្និដ្ឋានថា សពមនុស្សម្នាក់នេះស្លាប់ដោយជាប់ចំណង ហើយរយ:ពេលនៃការស្លាប់គឺអាចក្នុងរបបខ្មែរក្រហម ឬក៏ក្នុងឆ្នាំ១៩៧៩ ដោយមិនមែនស្លាប់ក្នុងចន្លោះ១០ ឬ២០ ឆ្នាំនេះទេ។
បច្ចុប្បន្នគ្រោងឆ្អឹងទាំងនេះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយទីអារាមដែលនៅក្បែនោះ ធ្វើការបូជាហើយ ដើម្បីអោយព្រលឹងសពបានស្ងប់ស្ងាត់៕
អត្ថបទ : សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


