សន្តិសុខសង្គម
មន្ត្រីជាន់ខ្ពស់នគរបាលជាតិ៖ ភ្នាក់ងារសន្ដិសុខឯកជនត្រូវរាយការណ៍បទល្មើសនៅតាមបុរី និង ខុនដូរដល់សមត្ថកិច្ច
មន្ត្រីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិ បានណែនាំដល់ភ្នាក់ងារសន្តិសុខឯកជនរាយការណ៍អំពីសកម្មភាពបទល្មើសផ្សេងៗនៅតាមបុរី ខុនដូ និងអាផាតមិន ជូនដល់សមត្ថកិច្ចដើម្បីចុះទប់ស្កាត់និងបង្ក្រាបឱ្យបានទាន់ពេលវេលា។
ថ្លែងក្នុងឱកាសបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជនលើកទី៣៣ កាលពីរសៀលថ្ងៃទី២៥ខែកុម្ភៈ លោក ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជននៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានលើកទឹកចិត្តឱ្យភ្នាក់ងារសន្តិសុខឯកជន រាយការណ៍អំពីសកម្មភាពបទល្មើស ដូចជា បទល្មើសគ្រឿងញៀន បង្ខាំងមនុស្សខុសច្បាប់ ការប្រើប្រាស់អំពីហិង្សា និងការរំលោភបំពានលើកុមារ និងស្ត្រីជាដើមនៅតាមបណ្តាគោលដៅរបស់ខ្លួនពិសេសនៅបុរី ខុនដូរនិង អាផាតមិន ។

យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានកោតសរសើរចំពោះភ្នាក់ងារសន្តិសុខជនក្នុងការចូលរួមបង្ការទប់ស្កាត់នូវបទល្មើសនានា ធ្វើឲ្យបទល្មើសមានការកាត់បន្ថយមួយចំនួនផងដែរ ។ ប៉ុន្តែឧត្តមសេនីយ៍ឯក លឹម សុខារស្មី សូមអំពាវនាវដល់ភ្នាក់ងារសន្តិសុខឯកជននៅតាមបុរី ខុនដូ និងអាផាតមិន ត្រូវមានការហ្វឹកហាត់ជំនាញ បង្ការ និងពន្លត់អគ្គីភ័យ និងកិច្ចការងារតាមដានត្រួតពិនិត្យជនសង្ស័យដែលមានបំណងចង់ប្រព្រឹត្តបទល្មើសនៅគោលដៅរបស់យើង និងជាពិសេសត្រូវយកចិត្តទុកដាក់សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចឱ្យបានល្អ។
លោកឧត្តមសេនីយ៍ឯកបានមានប្រសាសន៍ថា ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់មិនត្រូវធ្វើអ្វីប្រាស ចាកពីតួនាទី និងភារកិច្ចរបស់ខ្លួននោះទេ ព្រោះត្រូវដឹងថា ភ្នាក់ងារសន្ដិសុខឯកជនមិនមែនជាមន្ដ្រី នគរបាលយុត្តិធម៌នោះឡើយ។

លោកឧត្តមសេនីយ៍ឯក បានអះអាងថា បើទោះបីភ្នាក់ងារសន្ដិសុខឯកជនមិនមែនជានគរបាលយុត្តិធម៌ក៏ពិតមែន ប៉ុន្ដែភ្នាក់ងារសន្ដិសុខឯកជនគឺជាជំនួយដ៏សំខាន់ជូនមន្ដ្រីនគរបាលយុត្តិធម៌លើការងារការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ដូច្នេះហើយត្រូវរាយការណ៍រាល់សកម្មភាពល្មើសច្បាប់ជូនសមត្ថកិច្ច។
លោកឧត្តមសេនីយ៍ឯកបានបន្ថែមថា ភ្នាក់ងារសន្តិសុខឯកជនពុំមែនមានតួនាទីត្រឹមតែជាអ្នកការ ពារទ្រព្យសម្បត្តិឯក ជនឬសហគ្រាសគ្រឹះស្ថានឯកជនប៉ុណ្ណោះទេ តែក៏មានកាតព្វកិច្ចចូលរួមការ ពារទ្រព្យសម្បត្តិសាធាណៈ សន្តិសុខសង្គម និងអាយុជីវិតរបស់ប្រជាពលរដ្ឋផងដែរ ជាពិសេសមានតួនាទីជាកម្លាំងជំនួយដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ច។

លោកឧត្តមសេនីយ៍ឯកបានណែនាំថា ប្រសិនបើភ្នាក់ងារសន្តិសុខឯកជនបានឃើញឬសង្ស័យលើសម្មភាពល្មើសច្បាប់ណាមួយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច ឬក្នុងករណីបទល្មើសជាក់ស្តែង ភ្នាក់ងារសន្តិសុខក៏មានសិទ្ធិជួយជាកម្លាំងជំនួយក្នុងការជួយឃាត់ជនល្មើសហើយត្រូវរាយការណ៍ភ្លាមដល់អាជ្ញាធរមានសមត្ថកិច្ចដើម្បីប្រគល់ជននោះឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានបន្តថា «យើងទាំងអស់គ្នាមិនមែនជាមន្ដ្រីនគរបាលយុត្តិធម៌នោះទេ ដូច្នេះមានតែសមត្ថកិច្ចទេដែលមានសិទ្ធិកសាងសំណុំរឿងបញ្ជូនជនល្មើសទៅតុលាការ ដូច្នេះក្នុងករណីចាប់បានជនសង្ស័យដែលប្រព្រឹត្តបទល្មើសត្រូវប្រគល់ជនល្មើសទៅឲ្យសមត្ថកិច្ចភ្លាម ជៀសវាងកុំឲ្យបញ្ហាផ្នែកច្បាប់ទៅលើយើងទាំងអស់គ្នា ។ ត្រង់ចំណុចនេះត្រូវអនុវត្តឲ្យបានល្អ»។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានគូសបញ្ជាក់ថា កិច្ចការពារសន្តិសុខសុវត្ថិភាពសង្គម គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាដែលត្រូវរួមគ្នាបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនានាតាមគ្រប់រូបភាពដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិនិងអន្តរជាតិដែលកំពុងស្ថិតនៅប្រទេសយើងផងដែរ។ ជាពិសេសយើងរួមគ្នាអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិ បាលដែលដាក់ចេញនូវ «ភូមិ-ឃុំ-សង្កាត់មាន សុវត្ថិភាព» ផ្តោតសំខាន់ទៅលើកិច្ចការពារ សន្តិសុខ សុវត្ថិភាពនៅតាមបណ្តាភូមិ-ឃុំ-សង្កាត់មិនឲ្យមានបទល្មើសកើតឡើង៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ