សន្តិសុខសង្គម
ឃុំខ្លួនជនជាតិចិនម្នាក់ រួមជាមួយគ្រឿងញៀនជាង ៥ គីឡូ
ជនជាតិចិនម្នាក់ រួមជាមួយគ្រឿងញៀនជាង ៥ គីឡូក្រាម ត្រូវបានសមត្ថកិច្ចឃុំខ្លួន និងរក្សាទុកក្រោយពីធ្វើការឆែកឆេររកឃើញកាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២ នៅខុនដូ MSK។

លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់នៅមុននេះបន្តិចថា តំណាងអយ្យការបានចោទប្រកាន់ជនជាតិចិនម្នាក់ពីបទ រក្សាទុក ដឹកជញ្ជូន ប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ តាមមាត្រា ៣៩ មាត្រា ៤០ និងមាត្រា ៤៥ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។
ជនជាប់ចោទឈ្មោះ Su Yunshi ភេទប្រុស អាយុ ៤០ ឆ្នាំ ស្នាក់នៅបន្ទប់លេខ ១២ បេ ជាន់ទី ១២ ខុនដូ MSK ផ្លូវលេខ ៤៥០ សង្កាត់ទួលទំពូង ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានអះអាងថា ជនជាប់ចោទត្រូវបានបញ្ជូនទៅឃុំខ្លួនរួចហើយក្រោយពីចៅក្រមស៊ើបសួរចេញដីកាសម្រេចឃុំខ្លួន។ កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២ នៅចំណុចបន្ទប់លេខ ១២ បេ ជាន់ទី ១២ ខុនដូ MSK ផ្លូវលេខ ៤៥០ សង្កាត់ទួលទំពូង ១ ខណ្ឌចំការមន នោះតែម្តង សមត្ថកិច្ចបានឆែកឆេរ និងឃាត់ខ្លួនជនជាតិចិនម្នាក់ និងចាប់យកវត្ថុតាងរួមមាន ៖
.សារធាតុញៀនប្រភេទ.មេតំហ្វេតាមីន (WY) ទម្ងន់ ២ គីឡូ ៦៦៦ ក្រាម ។
.សារធាតុញៀនប្រភេទ.អ៊ិចស្តាស៊ី(MDMA)ទម្ងន់ ២ គីឡូ ៦៥១.៥១ក្រាម ។
.សារធាតុញៀនប្រភេទ.កេតាមីន(KETAMIN)ទម្ងន់២១៩.៣៥ ក្រាម ។
.សារធាតុញៀនប្រភេទ.នីមេតាហ្សេប៉ាម(4CEC) ទម្ងន់ ៣៥.៦ ៤ ក្រាម។

សរុបសារធាតុញៀនទាំងអស់ ទម្ងន់សុទ្ធ ៥ គីឡូ ៥៧២.៥០ ក្រាម ។ នឹងកញ្ឆាក្រៀម ៤ គីឡូ ៥៤២ ក្រាមសារធាតុផ្សំ ១៣ គីឡូក្រាម ។ ក្នុងនោះសមត្ថកិច្ចក៏បានធ្វើការការដកហូត នូវឧបករណ៍កែច្នៃមួយចំនួនធំទៀត៕
អត្ថបទ៖ មករា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


