សន្តិសុខសង្គម
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់រួមទាំងបក្ខពួកក្រោយដកកាំភ្លើងភ្ជង់ និងវាយខ្នោះយុវជនពីរនាក់នៅមុខក្រសួងមហាផ្ទៃ
កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលទន្លេបាសាក់ បានឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់រួមទាំងបក្ខពួកចំនួន៤នាក់ផ្សេងទៀត ក្រោយបង្កហិង្សានិងដកកាំភ្លើងភ្ជង់ជនរងគ្រោះ២នាក់ខណៈដែលជនរងគ្រោះកំពុងធ្វើដំណើរលើដងផ្លូវ។
ករណីហិង្សាឈានដល់ការឃាត់ខ្លួននេះ បានកើតឡើងកាលពីវេលាម៉ោង២និង២៤នាទី រំលងអាធ្រាត្រ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ នៅចំណុចមុខក្រសួងមហាផ្ទៃ តាមបណ្ដាលមាហវិថីព្រះនរោត្ដម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នពេញ។

យោងតាមរបាការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមាន៥នាក់មាន៖ ១ ឈ្មោះ ស៊ឹម សុខហេង ភេទប្រុស អាយុ២៨ឆ្នាំ ជាមន្ត្រីនគរបាល នាយកដ្ឋានស៊ើបការខាងក្រៅ និងបច្ចេកទេស។ ២ ឈ្មោះ សៅ វិចិត្រ ៣ ឈ្មោះ ឈឿន រ៉ាវីន ៤ ឈ្មោះ ប៊ុន ភក្ដី ៥ ឈ្មោះ ឃី សុខហេង។ និងបានដកហូតអាវុធខ្លី១ដើម ខ្នោះដៃមួយគូ និងម៉ូតូមួយគ្រឿង។

សមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះពីរនាក់ ឈ្មោះ ផៃ ផានិត និងឈ្មោះ ឆៃ យ៉ារ័ត្ន បានជិះម៉ូតូឌុបគ្នាចេញពីល័ង្កាទៅផ្ទះនៅចាក់អង្រែក្រោម ពេលមកដល់ចំណុចកើតហេតុក៏ជួបក្មេងស្ទាវពីរក្រុមកំពុងដេញវាយគ្នា រួចយកដុំថ្មគប់មកលើជនរងគ្រោះ ពេលនោះជនរគ្រោះបានផ្ដួលម៉ូតូរត់ចូលក្រសួងមហាផ្ទៃ តែត្រូវឈ្មោះ ស៊ឹម សុខហេង យកអាវុធខ្លីមកភ្ជង់និងវាយខ្នោះ រីឯបក្ខពួកមួយចំនួនទៀតបានយកដុំថ្មគប់វាយកំទេចម៉ូតូរបស់ជនរងគ្រោះ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានតាមរយៈការផ្ដល់ព័ត៌មានHotline១១៧ កម្លាំងនគរបាលប៉ុស្ដិ៍ទន្លេបាសាក់បានចុះដល់កន្លែងកើតហេតុ និងបានឃាត់ក្រុមជនបង្កនិងជនរគ្រោះមកទីស្នាក់ការប៉ុស្ដិ៍ដើម្បីសួរនាំ និងបានដកហូតងាវុធខ្លីមួយដើមផងដែរ៕
អត្ថបទ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


