សន្តិសុខសង្គម
កម្លាំងចម្រុះ ចុះដកហូតសម្ភារៈដែលលក់លើចិញ្ចើមផ្លូវ ជុំវិញផ្សារណាត់ទាំងព្រឹក
នៅព្រឹកព្រលឹមស្រាងៗ នាថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២២ នេះ នៅបរិវេណជុំវិញផ្សារណាត់ស្ថិតនៅចំកណ្តាល ក្រុងបាត់ដំបង គេសង្កេតឃើញវត្តមានរបស់លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងចម្រុះ ក្នុងនោះមានកងរាជអាវុធហត្ថ កម្លាំងចរាចរណ៍ និងកម្លាំងព្រហ្មទណ្ឌ បានដាក់រថយន្តសម្រាប់ដឹកជាច្រើនគ្រឿងចុះទៅកាន់ទីតាំងខាងលើ។

គួរបញ្ជាក់ថា កាលពីអំឡុងចុងឆ្នាំ ២០២១ កម្លាំងចម្រុះបានចុះវាស់វែង និងអនុញ្ញាតឲ្យលក់តែលើចិញ្ចើមផ្លូវនៅជុំវិញផ្សារណាត់តែប៉ុណ្ណោះ ដោយមិនឲ្យលក់ចុះទៅលើសាច់ផ្លូវឡើយ ដែលជាបញ្ហាបង្កឲ្យមានការកកស្ទះចរាចរណ៍នៅលើដងផ្លូវ។ ការរៀបចំកាលណោះ អាជីវករក៏បានឯកភាពគ្នាយ៉ាងរលូនម្តងហើយ ប៉ុន្តែមួយរយៈក្រោយមក ក៏ស្រាប់តែវិលចូលសភាពដើមវិញដដែល ដោយមិនត្រឹមតែធ្លាក់ចូលទៅលើផ្លូវបន្តិចបន្តួចប៉ុណ្ណោះទេ គឺហៀរសឹងតែពាក់កណ្តាលទ្រូងផ្លូវ ដែលបង្កឲ្យមានបញ្ហាកាន់តែធំជាងមុន។ ក្រោយពីសង្កេតឃើញបែបនេះ លោកអភិបាលក្រុង ផេង សិទ្ធី បានដាក់កម្លាំងចុះម្តងទៀត ដោយសម្ភារៈណាដែលដាក់ចោលនៅលើទ្រូងផ្លូវត្រូវលើកដាក់រថយន្តទាំងអស់ ដើម្បីឲ្យម្ចាស់ចូលខ្លួន ទៅតាមផ្លូវច្បាប់ជុំវិញករណីមិនរាងចាល។


លោកអភិបាលក្រុងបានបញ្ជាក់យ៉ាងខ្លីថា ត្រូវតែប្រើធម៌ក្តៅ ព្រោះអាជីវករទាំងនេះហាក់ដូចជាមិនព្រមស្តាប់ទាល់តែសោះ ដូច្នេះត្រូវតែដកហូតយកទំនិញ ឬសម្ភារ:ណាដែលលក់ផ្គើននៅលើទ្រូងផ្លូវ ហើយលោកក៏បានចាត់ក្រុមរថយន្តពន្លត់អគ្គិភ័យ ឲ្យចុះមកជួយបាញ់សម្អាតផ្លូវជុំវិញបរិវេណផ្សារនេះផង ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


