Connect with us

សន្តិសុខសង្គម

ឪពុកវាយកូនចុង ៤ញញួរ ហាមមិនស្តាប់​រឿងលេងឆាត​ជាមួយបុរស

បានផុស

នៅ

ខេត្តបាត់ដំបង: បុរសម្នាក់ដែលត្រូវជាឪពុកចុង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះបានប្រើប្រាស់ញញួរវាយទៅលើកូនស្រីចំនួន ៤ ញញួរ ដោយសារតែហាមមិនឲ្យលេងឆាតជាមួយប្រុស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿងរ៉ាវនេះ កើតឡើងកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង​ប្រមាណ២២ និង ០៥នាទី នៅចំ​ណុច​ក្រុមទី១០ ភូមិអូរស្ងាត់ ឃុំសន្តិ​ភាព ស្រុកសំពៅ​លូន  ខេត្តបាត់ដំបង ជនសង័្សយដែលត្រូវជាឪពុកបានធ្វើសកម្មភាពយកញញួរដងដែក វាយទៅលើជនរងគ្រោះឈ្មោះ ហ៊ន ស្រីណា ភេទ​ស្រី អាយុ ១៧ ឆ្នាំ (ដែលត្រូវជាកូនចុង) រស់នៅក្នុងផ្ទះជាមួយគ្នា បណ្ដាលឱ្យរងរបួសក្បាលពីខាង​ក្រោយ​ និង មុខចំហៀងខាងស្តាំ (របួស​ធ្ងន់ធ្ងរ) ដោយសារតែឃើញកូនស្រីទូរស័ព្ទ និងឆាតជាមួយប្រុសញឹកញាប់  ដោយហាមមិនស្តាប់។ 

 ក្រោយពីទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារ និងមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ រួចមក នៅថ្ងៃទី១៩ មីនា វេលាម៉ោង១ និង៤០ នាទីរសៀល លោកវរសេនីយ៍ទោ​ ទឹម​ វិឆ័យ​ អធិការនគរបាលស្រុកសំពៅលូន​ បាន​ដឹកនាំកម្លាំងផ្នែកជំនាញ​នៃអធិការដ្ឋាននគរបាលស្រុក រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព ធ្វើការស្រាវជ្រាវបង្ក្រាបករណី​ហិង្សាក្នុងគ្រួសារ ចំនួន ១ ករណី ដោយឃាត់​ខ្លួនជនសង្ស័យចំនួន ១ នាក់ ឈ្មោះ ស៊ឹម ស្រួច ភេទប្រុស អាយុ ៣៥ ឆ្នាំ មានទីលំ​នៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅ​លូន ខេត្តបាត់ដំបង ដោយនាំមកកាន់អធិការដ្ឋាននគរបាលស្រុក​ ដើម្បីសាកសួរ ។ 

 បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងនគរបាលស្រុកកំពុងកសាងសំណរឿង បញ្ជូនមកការិយាល័យ ជំនាញចាត់ការបន្តតាម​នីតិវិធី​ច្បាប់ ដោយឡែកកូនស្រីដែលរងរបួសធ្ងន់ កំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ៕ អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១០ នាទី មុន

អភិបាលស្រុកបាទីច្រានចោលការចុះផ្សាយពីស្លាប់របស់ក្មេងស្រីម្នាក់ដែលជាការបោកប្រាស់ដើម្បី​ផលប្រយោជន៍

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

រកឃើញសាកសព២នាក់ ក្នុងហេតុការណ៍បាក់ស្ពាននៅទីក្រុង Baltimore

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៩ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម